ជំនួបដ៍តាងតឹងនៅក្របខណ្ឌកំពូលរបស់ប្រទេសអង់គ្លេស English Premier League សប្តាហ៍ទី៣៧ ដែលក្រុមបាល់ទាត់ Everton យកឈ្នះ Crystal Palace ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Goodison Park កាត់សេចក្តីដោយលោក Anthony Taylor។

ក្រោយទទួល៣ពិន្ទុបន្ថែមធ្វើឲ្យក្រុមបាល់ទាត់ Everton ក្រោមការដឹកនាំរបស់លោក Frank Lampard មានពិន្ទុគ្រប់គ្រាន់រួចផុតចេញពីតំបន់កាត់ចោលទៅកាន់លីគលំដាប់ទី២ Championship។

អ្នកគាំទ្ររាប់ពាន់នាក់បានរត់ចូលទីលាន ដើម្បីអបអរជ័យជម្នះដ៍មានសារ:សំខាន់មួយនេះ ប៉ុន្តែមានអ្នកគាំទ្ររបស់ Everton ម្នាក់បានរត់ទៅឌឺដងលោក Patrick Vieira គ្រូបង្វឹក Crystal Palace ធ្វើឲ្យគាត់ចាប់ទាញអាវហើយទាត់អ្នកគាំទ្រ១ជើង។

Share.