បាត់ដំបង៖ រថយន្តឡិចស៊ីសមួយគ្រឿង ឡើងជែងរថយន្តមួយគ្រឿងទៀត ជ្រុលបុកម៉ូតូប៉ើងខ្ទាតទាំងមនុស្សនិងម៉ូតូជិត១០០ម៉ែត្រ បណ្តាលឲ្យស្លាប់បុរសម្នាក់ កាលពីវេលាម៉ោង១ រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាក Lexus RX ៣៣០ មិនចាំស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើង ទៅត្បូងយ៉ាងលឿន លុះដល់ចំណុចកើតហេតុបានឡើងជែងរថយន្តមួយគ្រឿងទៀត ក៏ជ្រុលចង្កួតទៅបុកជាមួយម៉ូតូមួយគ្រឿងដែលបើកបរក្នុងទិសដៅផ្ទុយគ្នា ធ្វើឲ្យប៉ើងខ្ទាតទាំងម៉ូតូ ទាំងមនុស្សទើរលើរថយន្តជិត១០០ម៉ែត្រ ទើបធ្លាក់ដី រថយន្តកិនស្លាប់ភ្លាមៗតែម្តង។ ហើយរថយន្តបង្កក្រោយជួបហេតុការណ៍បានបើកបរគេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងដែរថា សពជនរងគ្រោះមានឈ្មោះ ដេ វីត ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅក្នុងភូមិ/ឃុំក្បែរកន្លែងកើតហេតុ។

បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសាសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពីណៃ។ រីឯវត្ថុតាងពាក់ព័ន្ធយកទៅរក្សាទុកនៅអធិការដ្ឋាន និងបន្តការស្រាវជ្រាវរកភាគីរថយន្តបង្កដើម្បីឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទ៖ ដំបងក្រញូង

Share.