ភ្នំពេញ៖បុរសម្នាក់ បើករថយន្តព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BL-9156 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីលិចមកកើត។ លុះមកដល់ចំណុច គល់ស្ពានអាកាសស្ទឹងមានជ័យ ក៏រេចង្កូតទៅបុក ក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលអោយរថយន្ត ក្រឡាប់ផ្ងារជើងទាំងបួនឡើងលើ ទ្រមេឃទាំងកណ្តាលរាត្រី។ ឯក្បាលនាគពុះចែកទ្រូងផ្លូវ គ្រាន់តែក្រឡិតតែមិនបែកបាក់នោះទេ ។ ក្នុងហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសធ្ងន់ធ្ងរនោះទេ។

ករណីនេះកើតឡើងកាលពី វេលាម៉ោង 2 និង 20 នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី 20 ខែឧសភា ឆ្នាំ 2022 ក្នុងសង្កាត់ស្ទឹងមានជ័យ 2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះទៅដល់ទីតាំងកើតហេតុ ស្ទូចរថយន្ដបង្ក យកទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕


អត្ថបទ៖លី សុភ័ស្ត
