ខេត្តព្រះសីហនុ៖ ( ព័ត៌មានបឋម ) ដាច់ខ្សែរកាបជណ្ដើរយន្តក្នុងការដ្ឋានសមណង់បណ្តាលឲ្យស្លា.ប់៤នាក់ របួសម្នាក់ នៅវេលាម៉ោង០៨ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅចំនុចអគារកំពុងសាងសង់ ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានគ្នាចំនួន៥នាក់ ក្នុងនោះមានស្រ្តីម្នាក់ ជាជនជាតិខ្មែរ បាននាំគ្នាឡើងជិះជណ្តើរយន្ត ក្នុងការដ្ឋានដើម្បីទៅធ្វើការនៅជាន់ខាងលើ ស្រាប់តែដាច់ខ្សែរកាបជណ្តើរយន្ត បណ្តាលឲ្យ ស្លាប់បុរស៣នាក់ភ្លាមៗនៅនឹងកន្លែង និង០២នាក់ទៀតរងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅពេទ្យ តែជាអកុសល់បានស្លាប់ម្នាក់ទៀតនៅមន្ទីពេទ្យ៕

អត្ថបទ៖ ក្រុងព្រះសីហនុ

