ស្រុកព្រៃនប់៖ រថយន្តឡិចស៊ីស រេចង្កូតបុកដើមកាសស្យា ខ្ទេចមួយកំណាត់មុខ ហេតុកាណ៍នេះកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០២-២០៣ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្របភពព័ត៌មានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កដោយរថយន្ដ ០១គ្រឿងម៉ាក LEXUS RX ៣០០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ២A-៤៦៩៦ បើកបរទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុរថយន្ដបានរេចង្កូតទៅខាងស្ដាំ ហើយអ្នកបើកបរបានទាញចង្កូតមកខាងឆ្វេងដៃវិញ ក៏ជ្រុលទៅបុកដើមកាសស្យា បណ្ដាលធ្លាក់ផ្លូវតែម្ដង តែសំណាងល្អមិនបណ្តាលឲ្យមានអ្នកឲ្យមានអ្នករងរបួសនោះទេ។

អ្នកបើកបរឈ្មោះ ហេង សំណាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅ ខណ្ឌព្រែកប្រា រាជធានីភ្នំពេញ ក្រោយ កើតហេតុម្ចាស់រថយន្ដខាងលើបានទាក់ទង់រករថយន្ដស្ទួច ដើម្បីមកស្ទួចរថយន្តចេញពីកន្លែងកើតហេតុ៕
អត្ថបទ៖ ក្រុងព្រះសីហនុ

