បាត់ដំបង៖ រថយន្តធុនធំ ២គ្រឿងបុកគ្នាទាំងទំហឹង បណ្តាលឲ្យកៀបជាប់អ្នកបើកបរម្នាក់ជាងមួយម៉ោង ទើបជួយសង្គ្រោះបាន។
ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០២២ ត្រង់កំណាត់ផ្លូវហាយវេ ចំណុចផ្លូវបំបែកជាបួន ក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគេបានឃើញរថយន្តក្រឡុកស៊ីម៉ង់មួយគ្រឿង បានបើកបរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុបានបុកជាមួយនឹងរថយន្តដឹកថ្មរបស់ក្រុមហ៊ុនធ្វើផ្លូវ ដែលធ្វើដំណើរយ៉ាងលឿនពីលិចទៅងកើត បណ្តាលរថយន្តប៉ើងជ្រុលធ្លាក់ប្រឡាយទឹក ហើយកៀបអ្នកបើកបរម្នាក់មិនស្គាល់អត្តសញ្ញាណ ជាប់នៅក្នុងកាបីនរថយន្តប៉ប្រះទឹកប្រឡាយជាងមួយម៉ោង ទើបសមត្ថកិច្ចខជំនាញកាត់ក្បាលរថយន្តទើបជួយសង្គ្រោះបាន។ ចំណែកឯភាគីអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ក្រោយកើតហេតុបានគេចខ្លួនបាត់។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយឡែករថយន្តទាំងពីរគ្រឿងសមត្ថកិច្ចនាំយកទៅរក្សាទុក រងចាំដោះស្រាយគ្នានៅពេលក្រោយ៕
អត្ថបទ៖ដំបងក្រញូង

