ថ្ងៃទី២០ខែឧសភានេះ ជាទិវាជាតិនៃការចងចាំ ដែលជាការរំព្ញកដល់អតីតកាលនៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលប្រជារាស្ត្រខ្មែររាប់លាននាក់បានទទួលរងនូវការធ្វើទុក្ខបុកម្នេញ និងការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃយង់ឃ្នងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ឯកឧត្តមហ៊ុន ម៉ាណែតក្នុងនាមជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនបានអំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សាការពារនូវសមិទ្ធភាពនានាឱ្យបានស្ថិតស្ថេរគង់វង្សជាអមតៈ និងពុះពារប្តេជ្ញាដាច់ខាតការពារកុំឱ្យមានសង្គ្រាមកើតឡើងសាជាថ្មី ជាពិសេសការខិតខំរក្សានិរន្តរភាពនៃសន្តិភាព និងស្ថិរភាពសម្រាប់អ្នកជំនាន់ក្រោយ។

ការអំពាវនាវរបស់ឯកឧត្តមហ៊ុន ម៉ាណែតនេះបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែប្រវែង ២៧,៩៧ គីឡូម៉ែតនៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ ២០២២នេះ៕

Share.