សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កំពុងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រួមទាំងព្រះសង្ឃ ដែលរស់នៅបណ្ដាប្រទេសនានានៅទ្វីបអឺរ៉ុប។ ជាការកត់សម្គាល់ មានពលរដ្ឋជាច្រើននាក់ បានបង់កដោយក្រមាខ្មែរយ៉ាងស្រស់ស្អាតនាឱកាសអញ្ជើញទទួលស្វាគមន៍វត្តមានសម្ដេចតេជោ និងជួបសំណេះសំណាលជាមួយសម្ដេចនៅប្រទេសស្វីស។ សូមបញ្ជាក់ថាពេលនេះ សម្ដេចតេជោកំពុងជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរជាង២ពាន់១រយនាក់នៅប្រទេស្វីស៕

Share.