ពីវេទិកាសំណេះសំណាលជាមួយពលរដ្ឋខ្មែរជាង២ពាន់១០០នាក់នៅប្រទេសស្វីស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានឱ្យដឹងថាតាមព័ត៌មានដែលសម្ដេចទទួលបាន គឺមានបាតុករប្រមាណ១០នាក់ បានធ្វើបាតុកម្មប្រឆាំងសម្ដេច។ យ៉ាងណាក៏ដោយ សម្ដេចចាត់ទុកបាតុកម្មនេះថាជារឿងធម្មតានៃដំណើរការប្រជាធិបតេយ្យ ហើយសម្ដេចស្នើសុំកុំឱ្យមានបាតុកម្មប្រឆាំងគ្នា។ សម្ដេចបានមានប្រសាសន៍ថា«បើទោះបីជាមានបាតុកម្មបង្កហេតុយ៉ាងណាក៏ដោយ សូមឱ្យមានការអត់ធ្មត់ ហើយការអត់ធ្មត់នេះ គឺជាផលចំណេញសម្រាប់ការបង្រួបបង្រួមជាតិ និងលទ្ធិប្រជាធិបតេយ្យ»។

សម្ដេចបានមានប្រសាសន៍ថា«បើទោះបីជាមានបាតុកម្មបង្កហេតុយ៉ាងណាក៏ដោយ សូមឱ្យមានការអត់ធ្មត់ ហើយការអត់ធ្មត់នេះ គឺជាផលចំណេញសម្រាប់ការបង្រួបបង្រួមជាតិ និងលទ្ធិប្រជាធិបតេយ្យ»។
Share.