សៀមរាប ៖ រថយន្តចំនួន៣គ្រឿង របស់បងប្អូនប្រជាពលរដ្ឋ ក្នុងដំណើរកម្សាន្តនាថ្ងៃ ឈប់សម្រាកពីការងារ លំហែរកាយតាមរមនីយដ្ឋាន ត្រូវបានដើមឈើដួលរលំសង្ក់លើ រងខូចខាតដំណំ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅលើភ្នំគូលែន ភូមិគូលែន ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។
តាមសមត្ថកិច្ចបានឲ្យដឹងថា នៅរសៀលថ្ងៃនេះ ពុំមានភ្លៀង ខ្យល់ ឡើយ ស្រាប់តែ ដើមឈើធំៗ ដួលរលំ សង្កត់លើរថយន្តភ្ញៀវ ដែលទៅដើរលេងកម្សាន្តលើភ្នំគូលែន ចំនួន៣គ្រឿង ទទួលរងខូចខាតដំណំ ។
បើតាមការពិនិត្យជាក់ស្តែង ដើមឈើដួលរលំទាំងនោះ ដាច់ឫស្ស ពុកគល់ ទើបដួល រលំបែបនេះ ៕


អត្ថបទ៖តាតុង សែនជ័យ
