នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែឧសភា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសទីម័រខាងកើត និងត្រៀមការប្រកួតពានរង្វាន់ AFC Asian Cup Qualifiers ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានសម្រេចកោះហៅខ្សែបម្រើការពារ កុក បូរី​ស សារជាថ្មី ក្រោយធ្វើបានល្អនៅលីគកំពូលម៉ាឡេសុី Liga Super Malaysia 2022 ជាមួយក្រុម​បាល់ទាត់ Sarawak United

បច្ចុប្បន្នកីឡាករកូនកាត់ ខ្មែរ-បារាំង កុក បូរីស ស៊ុតបញ្ចូលទីបាន៤គ្រាប់ បន្ទាប់ពីបង្ហាញខ្លួន៨ប្រកួតឲ្យក្រុម Sarawak United ហើយគេក៏ជាកីឡាករខ្មែរតែម្នាក់គត់ដែលអាចរកបាន៤គ្រាប់ នៅទឹកដីម៉ាឡេសុី៕

Share.