ភ្នំពេញ ៖ បង្គោលភ្លើង មួយ ដេីមបានឆ្លងចរន្ត អគ្គិសនី បង្ក ជាអណ្តាតភ្លេីង យ៉ាង សន្ធោសន្ធៅ នៅ ជាប់ ហាង លក់ គ្រឿង អលង្ការ និង នាឡិកា អភី បណ្តាល អោយ ឆេះ រាលដាល ដល់ ស្លាក យីហោរបស់ហាង តែសំណាងល្អ សមត្ថកិច្ចចេញរថយន្តពន្លត់ អគ្គិភ័យអន្តរាគមន៍ទាន់ពេលវេលា ។
ហេតុការណ៍ បានកេីតឡេីងកាលពីវេលាម៉ោង ១១ និង១៥នាទី យប់ ថ្ងៃ២២ ខែឧសភា ឆ្នាំ២០២២ នៅ មុខ ហាង លក់ គ្រឿង អលង្ការ និង នាឡិកា អភី ខាង ជេីង ផ្សារ ថ្មី ផ្លូវ ១២៦ សង្កាត់ ផ្សារ ធំ ថ្មី ១ ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ។

ប្រភព ពី សន្តិសុខ យាម ផ្សារ នៅ ផ្សារ ធំថ្មី បាន ប្រាប់ អោយ ដឹងថា មុនពេលកើតហេតុ គេឃេីញ បង្គោល ភ្លើង មួយ ដេីម មាន ខ្សែកាប អុបទិក រញ៉េរញ៉ៃ ច្រើន បាន ឆ្លង ចរន្ត បណ្តាល អោយ ឆាប ឆេះ ឆេះ រាលដាល ខ្សែកាប បង្ក ជា អណ្ដាត ភ្លើងយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗ កម្លាំង គណៈ បញ្ជាការ ឯក ភាព ខណ្ឌ និង កម្លាំង សន្តិសុខ យាម ផ្សារធំថ្មីរួមមទាំងប្រជាពលរដ្ខ ពលរដ្ឋ ក្បែរ ខាង ក៏បាន ទាញ បំពង់ ពន្លត់ អគ្គិភ័យ បាញ់ អន្តរាគមន៍ ដែរ តែដោយសារ តែ ភ្លើង មាន ទំហំ ឆេះ ខ្លាំង ហើយ បំពង់ តូច បាន ត្រឹម តែ ទប់ ស្កាត់ មួយ ភ្លែត ៗ ប៉ុណ្ណោះ ។ បន្ទាប់ មកសមត្ថកិច្ច បានគោះទ្វារម្ចាស់ផ្ទះកេីតហេតុ សួររកបំពង់ពន្លត់ អគ្គិភ័យ តែ មិន មាន ។ ក្រោយមកទៀត ម៉ូតូ ទឹក សាលា ខណ្ឌ និង រថយន្ត ពន្លត់ អគ្គិភ័យ ការិយាល័យ បង្កា និង ពន្លត់ អគ្គីភ័យ មក ដល់ចំនួន០១គ្រឿង ក៏ មិន ទាន់ ហ៊ាន បាញ់ ព្រោះ បង្គោលភ្លើង នៅក្នុង ចរន្ត អគ្គិសនី ។ បន្ទាប់ ប់ ក្រុម ជំនាញ អគ្គិសនី ហៅ កាត់ EDC បាន ផ្តាច់ ចរន្ត រថយន្ដ ពន្លត់ អគ្គិភ័យ ក៏ បាញ់ ពន្លត់ ភ្លាមៗ ទាន់ ពេលវេលា ដោយ ហាងលក់ គ្រឿង អលង្ការ គ្រាន់ ខូចខាត ស្លាក យីហោតិចតួចប៉ុណ្ណោះ៕


អត្ថបទ៖លី សុភ័ស្ត
