ភ្នំពេញ៖មានបុរសម្នាក់ បើករថយន្តរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទ 2-9808 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិច។ លុះមកដល់ចំណុចស្តុបអាងទឹក កែងជាមួយផ្លូវព្រះមុនីរ៉េត ក៏មានរថយន្ត audi q7 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2Y-8755 បើកបរដោយបុរសជនជាតិបរទេសម្នាក់ ធ្វើដំណើរស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត audi រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងផ្ទុះពោងសុវត្ថិភាពចំនួនពីរ។ ឯរថយន្តឡង់គ្រីស័រ រងការខូចខាតផ្នែកខាងក្រោយ តែជាសំណាងល្អ មិនបង្កឲ្យមាន អ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង 2:50 នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី 23 ខែឧសភា ឆ្នាំ 2022 ក្នុងសង្កាត់វាលវង់ខ័ណ្ឌ 7 មករា រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចស្ទូចរថយន្តទាំងពីរ យកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយ នៅពេលក្រោយ៕
អត្ថបទ៖លី សុភ័ស្ត
