ខណៈដែលមានការបារម្ភអំពីការឆ្លងរីករាលដាលនៃជំងឺអុតស្វាដែលបាននិងកំពងុកើតមាននៅទាមបណ្តាប្រទេសមួយចំនួន ក្រសួងសុខាភិបាបានអះអាងថា រហូតមកដល់ពេលនេះពុំទាន់មានករណីជំងឺអុតស្វាត្រូវបានរកឃើញ នៅក្នុងប្រទេសកម្ពុជានៅឡើយ។
បើទោះជាបែបនេះក្តី ក្រសួងសុខាភិបាលទើបរយៈសេចចក្តីជូនដំណឹងមួយកាលពីពេលថ្មីៗនេះបានអំពាវនាវ ឲ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នជានិច្ចដោយបុគ្គល គ្រួសារនិងសហគមន៍ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួនដែល ក្រសួងសុខាភិបាលតែងបានណែនាំ។ក្នុងនោះ គ្រប់មន្ទីរពេទ្យនិងមណ្ឌលសុខភាពត្រូវតាមដាននិងរាយការណ៍ ករណីសង្ស័យណាមួយដែលកើតមានឡើងដើម្បីបន្តការស៊ើបអង្កេត។ពង្រឹងប្រព័ន្ធតាមដាននៅតាមមន្ទីរពេទ្យ នានា ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឲ្យបានហ្មត់ចត់នូវអ្នកដំណើរចូលមកកម្ពុជាដែលមានកន្ទួលរមាស់នៅ លើខ្លួន អមដោយគ្រុនក្តៅនិងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកអាហ្វ្រិកចំនួន១០ប្រទេសដែលកើតមាន ជំងឺអុតស្វា ហើយត្រូវរាយការណ៍ជូនអាជ្ញាធរសុខាភិបាលភ្លាមតាមលេខ១១៥។
រោគសញ្ញាជំងឺអុតស្វា
រោគសញ្ញាជំងឺនេះរួមមាន៖ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួល មានពងបែក។ កន្ទូលភាគច្រើនប្រមូលផ្តុំនៅលើមុខ បាតដៃ និងបាតជើង។មាត់ ភ្នែកនិងប្រដាប់ភេទក៏អាចរងផលប៉ះពាល់ ផងដែរ។ចំពោះរោគសញ្ញានៅលើស្បែកជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍៕





