សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា នឹងចំម្រើនជន្មានយុ៨៨ ឈានចូល ៨៩ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ខាងមុខនេះហើយ។ ដូច្នេះគឺនៅបាំងតែមួយឆ្នាំទៀតប៉ុណ្ណោះ ឥស្សរជនមានប្រវត្តិជាកសិករដែលរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះ និងកសាងប្រទេសជាតិដ៏លេចធ្លាក់ម្នាក់ដែររូបនេះនឹងចំរើនជន្មាយុ៩០ឆ្នាំ។

នាប៉ុន្មានថ្ងៃនេះ ឥស្សរជនជាថ្នាក់ដឹកនាំស្ថាប័នជាតិ ស្ថាប័នថ្នាក់ក្រោមជាតិ បានផ្ញើសារជូនពរ សម្ដេចពញាចក្រី ហេង សំរិន នាឱកាសចំរើនជន្មានយុ៨៨ ឈានចូល៨៩ឆ្នាំ។ សម្ដេច​ ហេង សំរិន ត្រូវបានកត់សម្គាល់ថាជាឥស្សរជនមានវ័យចំណាស់ម្នាក់ដែលមានសុខភាពល្អ មាំមួន រហ័សរហួន និងពោពេញដោយភាពសាមញ្ញ។

សម្ដេច ហេង សំរិន កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៣៤ នៅខេត្តព្រៃវែង។ ឥស្សរជនមានប្រវត្តិតស៊ូចេញពីភូមិភាគបូព៌ារូបនេះ បានក្លាយជាតួអង្គសំខាន់មួយនៅក្រោយការផ្ដួលរំលំរបបខ្មែរក្រហម ដោយកាលណោះសម្ដេចបានកាន់មុខតំណែងជាប្រមុខរដ្ឋនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាដែលជារដ្ឋអំណាចថ្មីក្រោយថ្ងៃរំដោះ៧មករា។

សម្ដេច ហេង សំរិន បានកាន់មុខតំណែងជាប្រធានរដ្ឋសភាចាប់តាំងពីឆ្នាំ២០០៦មកដល់បច្ចប្បន្ន និងក៏ស្ថិតក្នុងចំណោមឥស្សរជនកំពូល៣រូបដែលត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានឋានន្តរស័ក្ដិនាយឧត្តមសេនីយ៍ផ្កាយមាស៥​ជាមួយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធម្មពោធិសាល ជា ស៊ីម ដែលបានអនិច្ចកម្មទៅហើយ៕

Share.