រាជធានីភ្នំពេញ៖ រថយន្តចំនួនពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងត្រង់ចំណុចផ្លូវបែកជាបួនបណ្តាលឱ្យរថយន្តទទួលរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវ ៣៦០ កែងនឹងផ្លូវ១៣៣ ក្នុងសង្កាត់ បឹងកេងកង ទី ៣ ខណ្ឌ បឹងកេងកង រាជ ធានី ភ្នំ ពេញ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកKIA MORNING ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AS-2061 បើកបរដោយបុរសនិងរួមដំណើរដោយនារីចំនួន ២នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦០ ក្នុងទិសដៅពីលិចទៅកើត។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ចំណុចផ្លូវបំបែកជាបួនកែងនឹងផ្លូវ ១៣៣ ក៏មានរថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2D-8181 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៣៣ ក្នុងទិសដៅពីជើងទៅត្បូង។

ពេលនោះរថយន្តទាំងពីរក៏បានបុកគ្នាពេញទំហឹងបណ្ដាលឲ្យរថយន្តម៉ាក KIA MORNING ទទួលរងការខូច ខាតចំផ្នែកខាងមុខ ជំហៀង ខាងឆ្វេងយ៉ាងដំណំ។ រីឯរថយន្តស៊េរី ទំនើបម៉ាក ឡង់គ្រីស័រ ក៏ទទួល រងការ ខូចខាតផ្នែក ខាង ស្ដាំ យ៉ាង ដំណំ ផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍បានធ្វើការវាស់វែង និងបានយករថយន្តភាគីទាំងសងខាង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយបន្តទៀត៕
អត្ថបទ៖លី សុភ័ស្ត
