កណ្តាល ៖ គ្រាប់បែកទម្លាក់យោង មួយគ្រាប់ប្រភេទMK-82 មិនទាន់ផ្ទុះ បន្សល់ទុកតាំងពីសម័យសង្គ្រាម ប្រទះឃើញកប់ដីនៅក្នុងភូមិសាស្ត្រឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវបានអង្គភាពសុីម៉ាក់យកចេញទៅរក្សាទុកកន្លែងមានសុវត្តិភាព កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។

តាមមន្ត្រីជំនាញ បានឲ្យដឹងថា គ្រាប់បែកទម្លាក់ពីលើយន្តហោះ មួយគ្រាប់នេះ ប្រភេទMK-82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាម បន្សល់ទុកតាំងពីសម័យសង្គ្រាម កប់ក្នុងដី ត្រូវបានគ្រឿងចក្រកាប់ដី កកាយប្រទះឃើញ ហើយរាយការណ៍ទៅសមត្ថកិច្ច ។

ជៀសវាងប្រឈមគ្រោះថ្នាក់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ត្រូវបានកម្លាំងជំនាញបានដោះបន្សាប និងដឹកជញ្ជូនទៅទីតាំងអង្គភាពស៊ីម៉ាក់ប្រកប ដោយសុវត្ថិភាពហើយ ៕

អត្ថបទ៖តាតុង សែនជ័យ
