ភ្នំពេញ៖បុរសម្នាក់ បានឡើងបើករថយន្តម៉ាក ALPHAD ពណ៌សពាក់ស្លាកលេខកំពត 2B-8296 ដោយជាន់ហ្គាបើករថយន្ត ថយក្រោយតែជាសំណាងមិនល្អ ត្រូវជាប់ហ្គែរ រថយន្តមកប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយបាក់អស់ 3 ផ្ទាំង រងការខូចខាត រាយប៉ាយពេញផ្លូវកម្ពុជាក្រោម។ ឯរថយន្តរងការខូចខាត ដោយបែកកាងផ្នែកខាងក្រោយ។ តែជាសំណាងល្អ ក្នុងហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសទេ។

ករណីនេះកើតឡើង កាលពីវេលាម៉ោង 8:00 នាទីយប់ថ្ងៃទី 24 ខែឧសភា ឆ្នាំ 2022តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ 7 មករា រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការស្ទូចរថយន្តបង្ក យកទៅរក្សាទុកដើម្បី រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ សងសំណងសម្បត្តិសាធារណៈ គឺរនាំងថ្មពុះចែកទ្រូងផ្លូវ ចំនួន 3 ផ្ទាំងដែលរងការខូចខាត៕

អត្ថបទ៖លី សុភ័ស្ត

Share.