ភាពយន្ត – យោងតាមវែបសាយ Variety បានឱ្យដឹងថាភាពយន្ត Doctor Strange in the Multiverse of Madness នៅតែជាភាពយន្តដែលរកចំណូលបានច្រើនបំផុត៣សប្ដាហ៍ជាប់គ្នានៅលើ Box office របស់អាមេរិកដោយរកបានចំនួនបន្ថែមចំនួន៣១.៦លានដុល្លារ។

ជាមួយនឹងចំនួនទឹកប្រាក់ដែលរកបានខាងលើនៅសហរដ្ឋអាមេរិកធ្វើឱ្យចំណូលសរុបរបស់ Doctor Strange 2 បានចំនួន ៣៤២លានដុល្លារ តាមពីក្រោយភាពយន្ត Batman ដែលរកបានចំណូលសរុប៣៦៩.៣លានដុល្លារ។

ប៉ុន្តែបើងាកមកមើលចំណូលសរុបដែលភាពយន្តជាស៊េរីបែបអភិនីហារ Doctor Strange 2 រកបានទៀតមានចំនួន៤៦១លានដុល្លារ ដែលធ្វើឱ្យភាពយន្ត «Doctor Strange in the Multiverse of Madness» រកបានចំណូល៨០៣.២លានដុល្លារ។ ចំណូលទាំងអស់នេះបានជួយឱ្យភាពយន្តនេះរកបានចំណូលបានខ្ពស់បំផុតក្នុងឆ្នាំ២០២២ នាំមុខភាពយន្តខ្នាតធំ «Batman» ឬ «មនុស្សប្រចៀវ» ដែលរកបានចំណូលសរុបត្រឹម ៧៦៨.៥លានដុល្លារអាមេរិក៕
ប្រភព៖ The Variety

