កណ្តាល៖យ៉ាងហោចណាស់មានផ្ទះចំនួន៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះនៅថ្ងៃពុធទី២៥ ខែឧសភា ឆ្នាំ២០២២ នេះកាលពី វេលាម៉ោង១២.៣០នាទី នៅចំណុច ភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្អាងដឹកនាំដោយលោកវរសេនីយ៍ឯក រស់ ចន្ថា និងមន្ត្រីចំនួន២៥នាក់បានប្រើប្រាស់ឡានទឹកចំនួន៣គ្រឿងក្នុងនោះឡានការិយាល័យអគ្គិភ័យខេត្តកណ្តាល២គ្រឿង ឡានអធិការដ្ឋានស្រុកស្អាងចំនួន១គ្រឿងប្រើប្រាស់ទឹកស្មើ២៤ម៉ែត្រគូបនិងបានពន្លត់រលត់ បាន១០០% នៅវេលាម៉ោង  ១៣.៤៥នាទី ករណី: អគ្គីភ័យ មួយកន្លែងនេះបានឆាបឆេះអស់ផ្ទះ ចំនួន៣ខ្នង។

ជនរងគ្រោះដែលជាម្ចាស់ផ្ទះរួមមាន ទី១.ឈ្មោះ  ឡុង  គីមហៀង ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ ប្រពន្ធឈ្មោះ ឈុំ  ចាន់ផល សំភារៈខូចខាតទាំងស្រុង។ ផ្ទះឈើ ជញ្ជាំងឈើ ប្រកស័ង្កសី មានទទឹង ៧គុណ៩ ខូចខាតទាំងស្រុង។

ជនរងគ្រោះម្ចាស់ផ្ទះ ទី២.ឈ្មោះ ឃឹម ខ្នា  ភេទប្រុស  អាយុ៥២ឆ្នាំ មុខរបរ :កសិករប្រពន្ធឈ្មោះ  លន  ឡេង ផ្ទះឈើ  ជញ្ជាំងថ្ម ប្រកស័ង្កសី ទទឹង  ១០គុណ៧ ខូតខាត៩០% សម្ភារៈខូតខាតទាំងស្រុង។

ជនរងគ្រោះម្ចាស់ ផ្ទះ ទី៣.ឈ្មោះ  ទិត្រ ធឿន ភេទប្រុស  អាយុ  ៥៣ឆ្នាំ  ប្រពន្ធឈ្មោះ  ហូ ចាន់លាប អាយុ  ៥២ឆ្នាំ  ផ្ទះថ្ម  ប្រកស័ង្កសី ទទឹង  ៩គុណ៩ ខូតខាត ១០% សម្ភារៈខូតខាតរួមមាន ឆះស័ង្កសី មួយចំហៀង។

សមត្ថកិច្ចសន្និដ្ឋានបឋមថា ករណីគ្រោះអគ្គភ័យនេះបណ្តាលមកពីទុស្សេខ្សែភ្លើង៕

អត្ថបទ៖ចតុមុខ

Share.