លោក Chris Murphy សមាជិកព្រឹទ្ធសភារដ្ឋ Connecticut បានសុំអង្វរព្រឹទ្ធសភាឲ្យធ្វើកំណែទម្រង់ច្បាប់នៃការប្រើប្រាស់កាំភ្លើងឡើងវិញ បន្ទាប់ពីមានការបាញ់ប្រហារនៅសាលាបឋមសិក្សា Robb នាថ្ងៃទី ២៤ នេះ។
ការបាញ់ប្រហារដ៏ធំនៅសាលាបឋមសិក្សាក្នុងទីក្រុង Uvalde រដ្ឋតិចសាស់នេះ កើតឡើង ១០ឆ្នាំក្រោយ ពេលដែលមានការបាញ់ប្រហារនៅសាលាបឋមសិក្សា Sandy Hook ក្នុងរដ្ឋ Connecticut ដែលកើតនៅក្នុងសង្កាត់របស់លោក។

នៅថ្ងៃពុធនេះលោក Murphy បានអង្វរទៅកាន់គណបក្សសាធារណរដ្ឋឲ្យអនុម័តច្បាប់ដែលនឹងបញ្ចប់នូវអំពើឃោឃៅបែបនេះ បន្ទាប់ពីមានការសម្លាប់រង្គាលនៅក្នុងទឹកដីសហរដ្ឋអាមេរិក។
លោកបាននិយាយថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍បាញ់រះនៅបឋមសិក្សាកើនឡើងជាង ២០នាក់ ដោយភាគច្រើនគឺជាកុមារដែលមានអាយុ ៦-៧ឆ្នាំ។ លោកបានសួរថា «តើយើងកំពុងធ្វើអី? យើងកំពុងធ្វើអ្វីហ្នឹង? ខ្ញុំមកទីនេះនៅជាន់នេះដើម្បីសុំអង្វរ។ លុតជង្គង់ ហើយអង្វរសហការីរបស់ខ្ញុំ សូមស្វែងរកផ្លូវទៅរកច្បាប់ ដើម្បីអនុម័តដែលទំនងបន្ដិចមក»។

ទោះជាយ៉ាងណាគេមិនទាន់ដឹងទេថា សភាអាចនឹងធ្វើការកំណែទម្រង់កាំភ្លើងដូចដែលការស្នើសុំ ដើម្បីលុបបំបាត់អំពើហិង្សាដោយប្រើអាវុធឬក៏អត់៕
ចុចអាន៖ ផ្ទុះការបាញ់ប្រហារនៅបឋមសិក្សារដ្ឋតិចសាស់ សម្លា.ប់កុមារ ១៨នាក់ និង មនុស្សធំ ៣នាក់

