តារាចម្រៀង ទេព បូព្រឹក្ស ទើបតែបញ្ចេញ MV បទចម្រៀងថ្មីដែលមានចំណងជើងថា « Queen » នៅថ្ងៃទី ២៤ ខែឧសភានេះ ។ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ តម្លៃសម្លៀកបំពាក់ និងគ្រឿងអលង្ការក្នុង MV ដែលតារាចម្រៀងរូបនេះហ៊ានចំណាយក្នុងទំហំទឹកប្រាក់ច្រើនមែនទែន។

ដូចបានមកដឹងហើយថា កញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងស្រីម្នាក់ដែលនិយមលេងឈុតសម្លៀកបំពាក់ប្លែកៗក្នុង MV បទចម្រៀងរបស់ខ្លួន ហើយមួយបទៗរបស់កញ្ញាមានឈុតសម្លៀកបំពាក់មិនតិចជាង ៥ឈុតនោះទេ។ ដោយឡែក MV បទថ្មីៗមួយនេះ គេមើលឃើញថា តារាចម្រៀងស្រីរូបនេះ លេងម៉ូដសម្លៀកបំពាក់ ស្បែកជើង គ្រើងអលង្ការសុទ្ធតែជាម៉ាកល្បីៗនៅលើពិភពលោក។ ប្រសិនបើគេសរុបតម្លៃជារួមវិញ គឺអស់ជាង ២ម៉ឺនដុល្លារឯណោះ ដែលតម្លៃនេះអាចទិញរថយន្តស៊េរីទំនើបបានមួយគ្រឿង។







MV បទចម្រៀង « Queen » ហាក់ប្រើប្រាស់រូបភាព Color Full ដែលមើលទៅទាក់ទាញ និងត្រជាក់ភ្នែក ជាពិសេសមិនចាញ់ការថតរបស់ MV បទេសប៉ុន្មាននោះទេ។ បើតាមដឹង MV ថ្មីនេះ ដឹកនាំសម្ដែងដោយ TEP NIMITH ជាប្អូនប្រុសរបស់កញ្ញាផ្ទាល់តែម្ដង។
ជាមួយគ្នានោះដែរ នៅក្នុង MV « Queeen » របស់ ទេព បូព្រឹក្ស ក៏មានការចូលរួមសម្ដែងពីតារាប្រុស ចា ដេត ដែលជាតារាប្រុសរូបសង្ហាធ្លាប់ជោគជ័យក្នុងការប្រកួតប្រជែងរបស់ក្រុមហ៊ុនថៃល្បីឈ្មោះ GMM ចំណោមតារាមកពីប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និងកម្ពុជាផងដែរ៕
តទៅនេះ សូមទស្សនាវីដេអូនេះ៖

