ភ្នំពេញ÷ ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយមានភ្លៀងធ្លាក់មួយមេយ៉ាងធំ ដោយគ្រាប់ធំៗ ជាមួយនឹងខ្យល់បក់យ៉ាងខ្លាំង ស្រាប់តែភ្លៀងបានមួយសន្ទុះ ក៏មានខ្យល់បក់ខ្លាំងថែមទៀត ធ្វើឱ្យដើមឈើមួយដើមត្រូវបានរលំសង្កត់ពីលើរថយន្តម៉ាក VITZ មួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BK-2865 ដែលចតចោលនៅខាងមុខអាហារដ្ឋានយ៉ាំមីម្ហូបបួស បណ្ដាលឣោយរងការខូចខាត ដោយត្រូវដើមឈើសង្កត់ពីលើ រងការខូចខាត ដោយដំបូលលើបែកបាក់ បាក់បូមរថយន្តផ្នែកខាងក្រោយ តែជាសំណាងល្អក្នុងហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ។

ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង 6:30 នាទីព្រលប់ថ្ងៃទី 25 ខែឧសភា ឆ្នាំ 2022 នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ 1 ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ អាជ្ញាធរខណ្ឌទួលគោក បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ភ្លាមៗ ដោយនាំមកជាមួយនឹងគ្រឿងចក្រ និងក្រុមអ្នកបច្ចេកទេស ធ្វើការកាត់ដើមឈើ និងស្ទូចដើមឈើចេញពីរថយន្ត និងសម្រួលចរាចរណ៍ក៏មានការកកស្ទះ នៅតាមបណ្ដោយផ្លូវនេះ៕

r
Share.