ចន្ថាជារី ប៊ីន គឺជាកីឡាករទី ១០រូប បន្ទាប់ពី កែវ សុខផេង, កែវ សុខសិលា, ទេស សម្បត្តិ, ឆេង ម៉េង, អុិន សុដាវីដ, កែន ចាន់សុភ័ក្រ្ត, គី រីណា, វីរៈ ដារ៉ា, សារ ទី របស់ក្រុម វិសាខា ដែលត្រូវបានកោះហៅសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាព អន្តរជាតិ ជាមួយប្រទេសទីម័រខាងកេីត និង ត្រៀមប្រកួតពានរង្វាន់ AFC Asian Cup Qualifier នៅពេលខាងមុខនេះ។

មូលហេតុគឺដោយសារខ្សែប្រយុទ្ធវ័យក្មេង លឹម ពិសុទ្ធ មានបញ្ហារបួសសសៃពួរកជើងខាងឆ្វេង នឹងត្រូវសម្រាកព្យាបាលរយៈពេលពី ៥ ទៅ ៦ សប្តាហ៍ បន្ទាប់ពីមានការប៉ះទង្គិចគ្នាក្នុងការប្រកួតជាមួយក្រុមណាហ្គាវើលដ៍ នាពេលកន្លងទៅថ្មីៗនេះ៕

Share.