កណ្តាល ៖ ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីមានរថយន្តបែនដឹកខ្សាច់មួយគ្រឿង បើករយ៊ែរថយក្រោយ បុកកិន កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្មេងប្រុសរងគ្រោះឈ្មោះ ធី គឹមសេង អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៧ នៃអនុវិទ្យាល័យអនុវត្ត ក្រុងតាខ្មៅ រស់នៅភូមិ សង្កាត់ខាងលើ។

រថយន្តបង្កហេតុ ម៉ាកនីសាន់ បែន កង់៦ ពណ៌ត្រេអុី ពាក់ស្លាកលេខ ភ្នំពេញ 3A-5759 ដឹកខ្សាច់ អ្នកបើកបរត្រូវបានឃាត់ខ្លួន។ ហើយមុនកើតហេតុ រថយន្តដឹកខ្សាច់យកទៅចាក់កន្លែងសំណង់ផ្ទះប្រជាពលរដ្ឋ ដោយរយ៊ែរថយក្រោយដើម្បីចាក់ខ្សាច់ មិនបានប្រុងប្រយ័ត្ន ជ្រុលបុកក្មេងសិស្សសាលាម្នាក់ស្លាប់។

ក្រោយកើតហេតុ សមត្ថកិច្ចឃាត់ទាំរថយន្ត ទាំងអ្នកបើកបរ នាំយកទៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

អត្ថបទ៖តាតុង សែនជ័យ

Share.