ភាពយន្តអ្នកចម្បាំងស្រីវ័យក្មេង RAYA របស់ក្រុមហ៊ុន Disney មិនមែនបង្ហាញតែពីដំណើរផ្សងព្រេងទៅស្វែងរក ពង្សនាគចុងក្រោយ នោះទេ ក៏ប៉ុន្ដែភាពយន្តនេះ ក៏បានបង្ហាញពីការច្របាច់បញ្ចូលគ្នារវាងសិល្បៈវប្បធម៌ចម្រុះនៅតំបន់អាស៊ី។
ដោយសារសម្លឹងឃើញគំនិតដ៏ល្អឯកនេះ អ្នកច្នៃម៉ូដឈ្មោះ ស្ករគ្រាប់ (Skor Krob ) បានលើកយកគំនិតលាយបញ្ចូលសិល្បៈបុរាណខ្មែរ រំលេចជាឈុត «អ្នកចម្បាំងចុងក្រោយ» សម្រាប់កញ្ញា អែម គុនថង ជាឈុតតំណាងជាតិ ចេញទៅប្រកួតនៅលើវេទិកា Miss Global International 2022 នេះ។
តាមការរៀបរាប់របស់អ្នកច្នៃម៉ូដយើង បានអះអាង «អ្នកចម្បាំងចុងក្រោយ » គឺបានបញ្ជូលគោលគំនិត ៣ធំៗ រួមមាន ទី ១៖ ឈុតនេះគឺចង់និយាយអំពីអ្នកចម្បាំងចុងក្រោយ រឺ អ្នកដែលត្រូវបានជ្រើសរើស ដើម្បីទៅប្រកួតប្រជែងលើឆាកអន្តរជាតិ ឬក៏ចេញទៅច្បាំងនាំយកជ័យជម្នៈមកជូនមាតុភូមិកម្ពុជាយើង។ ទី ២ទៀតសោត ឈុតនេះ មានឈ្មោះថា «អ្នកចម្បាំងចុងក្រោយ» គឺជាអ្នកទៅផ្សាភ្ជាប់ចាប់ដៃគ្នារវាងតំបន់អាស៊ី នឹងប៉ែកអឺរ៉ុប ដើម្បីឱ្យរួបរួមតែមួយដូចជាអ្នកចម្បាំងស្រីវ័យក្មេង ក្នុងភាពយន្ត RAYA ជាការផ្សះផ្សានគរជិតខាងឱ្យមានសម្ព័ន្ធមិត្តល្អនឹងគ្នា ស្រឡាញ់គ្នាទៅវិញទៅមក។ ហើយចុងក្រោយនេះ ឈុតត្រូវបានរៀបចំបែបច្នៃបន្តែមដើម្បីបង្កើនភាពរស់រវើកក លាយសម័យឱ្យមើលទៅមានភាពទាក់ទាញ ប៉ុន្តែឈុតនេះមិនអាចប្រើប្រាស់មកុដបានទេ ព្រោះជាឈុតអ្នកចម្បាំង មិនមែនស្ដេចចម្បាំងនោះទេ។
អ្នកច្នៃម៉ូដយើងបានបញ្ជាក់បន្ថែមទៀតថា ខ្សែរកអ្នកច្បាំងដែលតែងតែពាក់ជាប់ខ្លួនចេញទៅច្បាំង គឺបង្កប់លាក់នៅមន្តអាគមគាថានៅខាងក្នុងច្រើនបែបទៅតាមគ្រូនីមួយៗ ដែលអ្នកខ្លះពាក់ជាជង្គមសត្វ ឬជាឈើដាស់អាគមផ្សេងៗ ឬក៏ដាក់សារសម្ងាត់ជាដើម ..។ ឈុត«អ្នកចម្បាំងចុងក្រោយ» ក៏បានបង្កប់អថ័ននៅក្នុងបន្ទោងខ្សែកអ្នកចម្បាំងផងដែរ។

កញ្ញា អែម គុនថង ត្រូវបានស្ថាប័ន MGC ប្រគល់តួនាទីជា Miss Global Cambodia 2022 តំណាងឱ្យកម្ពុជាចេញទៅប្រកួតនៅនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ហើយកញ្ញាត្រៀមនឹងគ្រងឈុតតំណាងជាតិ «អ្នកចម្បាំងចុងក្រោយ» បង្ហាញជូនមហាជនអ្នកគាំទ្រ រួមទាំងគណៈកម្មការនាថ្ងៃប្រកួតផងដែរ៕


សូមទស្សនាវីដេអូនេះ ៖







