ភ្នំពេញ៖ រថយន្តបែនដឹកដីតំរាបគ្នាចាក់ដី ពេលបើកចេញវិញមានរថយន្តដឹកភេសជ្ជៈ IZE បើកបរលឿន អកសើរ បួងចង្កូតគេចចេញ ជ្រុលធ្លាក់ចិញ្ចើមផ្លូវដូងក្បាលផឹកទឹកត្រពាំង ក្រឡាប់បះជើងកៀជាប់រថយន្តបែនមួយគ្រឿងទៀតកំពុងលើកបែនចាក់ដី ហើយអ្នកបើកបររបួសធ្ងន់ម្នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១នឹង៥០ថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោ យផ្លូវ៥០ ម៉ែតភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តបែនដឹកដីជាច្រើនគ្រឿងបានតំរាបគ្នានៅចិញ្ចើមផ្លូវចូលចាក់ដីនៅត្រង់ចំណុចកើតហេតុខាងលើ ខណៈនោះមានរថយន្តបែន២គ្រឿងកំពុងចាក់ដីមួយគ្រឿងចាក់ដីរួចបានបើកចេញ ស្របពេលមានរថយន្តដឹកភេសជ្ជៈIZE បើកបរលឿនហ្វាំងមិនទាន់ ក៏បួងចង្កូតគេចចេញ មកស្ដាប់ដៃ ជ្រុលធ្លាក់ចិញ្ចើមផ្លូវបណ្ដាលឱ្យក្រឡាប់កៀបជាប់រថយន្តបែនមួយគ្រឿងទៀតកំពុងលើកបែនចាក់ដី បណ្ដាលឲ្យអ្នកបើកបរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ ដោយទុកពេលឲភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅទីតាំងកន្លែងកើតហេតុតែម្តង៕
អត្ថបទ៖សេង សាវី

