នារីអំបិលម្ទេសអង្គុយស៊ីស្បែកជើងជ័រដែលផ្អើលពេញហ្វេសប៊ុកនាពេលថ្មីៗនេះ ត្រូវបានគេស្គាល់ប្រភពឈ្មោះ Jin Su នាងក៏ជាម្នាក់ដែលល្បីពូកែស៊ីរបស់មិនរើស ជ្រលក់នឹងអំបិលម្ទេស ឱ្យមហាបានទស្សនា និងរិះគន់។ យ៉ាងណាមិញ វីដេអូរបស់នាងត្រូវបានល្បីដល់ប្រទេសថៃ និងភូមា ចាប់អារម្មណ៍ពីរឿង ដោយចោទជាការផ្សព្វផ្សាយថា ទង្វើនោះក៏ព្រោះថាចង់ភាពល្បីល្បាញ និងផលប្រយោជន៍ពីបណ្ដាសង្គម។

ការចេញផ្សាយរបស់សារព័ត៌មានថៃ

យ៉ាងណាមិញ ថ្មីៗនេះ គេបានឃើញសម្ដីចេញពីតារាចម្រៀង នួន សុធារ័ក្ស តារាប្រុសម្នាក់ជ្រកក្រោមទ្រនំហង្សមាស និយាយនៅលើហ្វសប៊ុករបស់លោកថា រឿងស៊ីស្បែកជើង ស៊ីអាចមគោ អីហ្នឹង កុំទៅបន្ទោសគេ មកពីយើងអ្នកមើល អ្នកshare ទើបគេខំធ្វើ។ លោកបន្ថែមទៀតថា បើយើងមើលឃើញថាមិនសមហើយ មិនខំshare មិនខំគាំទ្រគេ ក៏មិនខំធ្វើថែមដែរ។ លោកបញ្ជាក់លោកមិនមែនជាអ្នកគាំទ្រនាងនោះទេ តែគ្រាន់ឆ្ងល់ថាអ្នកខ្លះ share video នាងសើចសប្បាយហើយ ឥលូវ share ដៀលត្មេះនាងវិញ តែ​​​បើ​រឿង​ល្អៗ​ផ្សេងជាច្រើននៅក្នុងសង្គម អត់ដែលឃើញកំណើនការ share ទេ។

មតិរបស់តារាចម្រៀងប្រុសរូបនេះ គេឃើញមានការគាំទ្រពីហ្វេន និងមិនចង់ឱ្យមានទង្វើនេះកើតឡើងនៅក្នុងសង្គមឡើយ។ ចុះហ្វេនទាំងអស់គ្នាដាក់ពិន្ទុចំពោះរឿងនេះយ៉ាងណាដែរ កុំភ្លេច Comment ខាងក្រោមផង៕

Share.