តាមការលើកឡើងរបស់ហ្វេននៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅពេលនេះបានឱ្យដឹងថា បញ្ហាចែអំបិលម្ទេសស៊ីស្បែកជើងផ្ទាត់ជ័រនឹងម្ទេស ជា Youtuber ម្នាក់ដែលពិភពលោកកំពុងចាប់អារម្មណ៍ គេមើលឃើញនិងបារម្ភខ្លាចតែថា កុមារអាចចម្លងទង្វើនេះ។ តើគួរឱ្យកើតមានឡើងក្នុងសង្គមដែលឬទេ?

ចែអំបិលម្ទេសត្រូវបានគេស្គាល់ប្រភព នាងមានឈ្មោះហ្វេសប៊ុក Jin Su ដែលជា YouTuber និងជានារីល្បីនៅលើបណ្ដាញសង្គម ដែលនាងតែងតែបង្ហាញការញ៉ាំមុខម្ហូបប្លែកៗជានិច្ច ជាពិសេសរបស់ដែលគ្រប់គ្នាមិនធ្លាប់ភ្លក្ស និងញ៉ាំទាល់តែសោះ។ ថ្មីៗនេះនាងត្រូវបាន Challenge ម៉ឺនុយថ្មីមិនធម្មតា នោះគឺជាស្បែកជើងជ័រជ្រលក់អំបិលម្ទេស។ ក្នុងនោះដែរ នាងនិយាយថា «ថ្ងៃនេះគឺចែមកធ្វើវីដេអូតាមការឆ្លើយតប និងជាសំណូមពររបស់ហ្វេន ឱ្យចែញ៉ាំស្បែកជើងជ័រជ្រលក់អំបិលម្ទេស តែវីដេអូនេះធ្វើឡើងក្នុងគោលបំណងកម្សាន្តប៉ុណ្ណោះ។ កុំចម្លងវាធ្វើនៅផ្ទះ»។
តាមរយៈវីដេអូ គេមើលឃើញថា ចែអំបិលម្ទេសបង្ហាញស្បែកជើងពណ៌ស បាតផ្កាឈូក ជ្រលក់លើកក្នុងទឹកម្ទេស ទំនងដូចជាឆ្ងាញ់ណាស់ ក៏ខាំទំពារយ៉ាងជក់ចិត្ត។ យ៉ាងណាមិញ មុននឹងខាំចូលមាត់ ចែអំបិលម្ទេសបាននិយាយមុនថា ចែមិនអាចលេបជ័រកៅស៊ូទេចូលក្នុងពោះបានទេ។

ក្រោយមកគេឃើញអ្នកលេងបណ្ដាញសង្គម បង្ហោះ Comment សំណូមពរមុខម្ហូបចំឡែកឱ្យចែអំបិលម្ទេស ដូចជា ឥដ្ឋ ថ្ម សំបកកង់ឡាន ជាដើម ដែលមានមតិហ្វេនខ្លះទៀត យល់ថាមិនសមរម្យ។ អ្វីដែលហ្វេនលើកឡើង និងព្រួយបារម្ភ គឺខ្លាចថាកុមារអាចចម្លង រហូតដល់វាមានឥទ្ធិពលអាក្រក់លើរូបរាងកាយមនុស្សយើង បង្កជារោគជំងឺផ្សេងៗ។

ទោះជាយ៉ាងណា សារព័ត៌មានត្រយងកំពុងព្យាយាមទាក់ទងសម្ភាស ចែអំបិលម្ទេស ដើម្បីបំភ្លឺបន្ថែម ជម្រាបជូនឱ្យមហាជនបានពីហេតុផលច្បាស់៕

