ភ្នំពេញ៖ នារី៣នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីជិះម៉ូតូសុខត្រូវបានក្រុមជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចនៅចំណុចផ្លូវនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រួចជនរងគ្រោះជិះម៉ូតូដេញតាមជនសង្ស័យរហូតមកដល់ស្ពានអាកាសស្ទឹងមានជ័យក៏ដួលម៉ូតូ នៅវេលាម៉ោង៥ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ ។

នារីរងគ្រោះទាំង៣នាក់ទី១ឈ្មោះ ផល ស្រីនាង ហៅ យ៉ា អាយុ២០ឆ្នាំមុខរបរបុគ្គលឹកភោជនីដ្ឋាន។ទី២ឈ្មោះ អឿន ស្រីមុំ ហៅ អាមួយយ៉ា ។ទី៣ ឈ្មោះ សុវណ្ណ សុីវមុី ហៅ អាមុី អាយុ ១៨ឆ្នាំស្នាក់នៅបន្ទប់ជួលជាមួយស្រីនាង។ ជិះម៉ូតូឌុបគ្នាម៉ាកសូមើរ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GG.9729 ទូរស័ព្ទដែលបាត់ទៅម៉ាក iPhone 11Pro Max។

បើតាមសម្តីសមត្ថកិច្ចបានអោយដឹងថានារីរងគ្រោះមានគ្នា៣នាក់ជិះម៉ូតូម៉ាកសូមើអិច ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1GG.9729ឌុបគ្នាតាមផ្លូវនរោត្ដមជិះបណ្តើរនិយាយទូរស័ព្ទ បណ្តើរស្រាប់តែលេចមុខជនសង្ស័យ១ក្រុមជិះម៉ូតូមកពីក្រោយ ខណៈពេលនោះអ្នកឌុបកំពុងតែនិយាយទូរស័ព្ទ ក៏ត្រូវជនសង្ស័យឆក់ទាញយកទូរស័ព្ទរដៃបានសម្រេច រួចនារីរងគ្រោះបានជិះម៉ូតូដេញតាមរហូតដល់ស្ពានអាកាសស្ទឹងមានជ័យក៏ដួលម៉ូតូបណ្ដាលអោយរងរបួសធ្ងន់នឹងស្រាល ត្រូវបានរថយន្តសារម៉ុយដឹកជនរងគ្រោះទាំង៣ នាក់ទៅមន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ចំណែកក្រុមជនសង្ស័យជិះគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ បានមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ជាបណ្ដោះអាសន្នរងចាំប្រគល់ឲ្យជនរងគ្រោះនៅពេលក្រោយ។

Share.