ខេត្តត្បូងឃ្មុំ ៖ ក្រុមអ្នកញៀនល្បែងណាត់ប្រមូលផ្តុំគ្នាបញ្ជល់មាន់ កំពុងស្រែកហ៊ោៗ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅដល់ រត់ចែកជើងគ្នាសព្រាត បន្សល់ទុកម៉ូតូជាង១០គ្រឿង និងសម្ភារៈមួយចំនួនទៀត

ការចុះបង្រ្កាបនេះធ្វើឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅក្នុងចម្ការកៅស៊ូ ក្នុងភូមិទួលត្រាច ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានក្រុមអ្នកញៀនល្បែងលួចប្រមូលផ្តុំគ្នាលេងក្នុងព្រៃចម្ការកៅស៊ូ កម្លាំងចុះទៅ ធ្វើឲ្យអ្នកលេងរត់ចែកជើងគ្នាអស់ ចោលម៉ូតូចាស់ៗចំនួន១៣គ្រឿង និងសម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្ន សម្ភារៈដែលក្រុមអ្នកញៀនល្បែងបន្សល់ទុកទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចប្រមូលដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ៕

អត្ថបទ៖តាតុង សែនជ័យ

Share.