កំពង់ធំ៖ សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់សម្លាប់ក្មេងស្រីពិការភ្នែក អាយុ 14 ឆ្នាំ ច្រកចូលការ៉ុងបោះចូលទឹក ព្រោះខឹងនឹងម្តាយក្មេងស្រីដើរនិយាយថា ជាពូជរំលោភគេ។

ករណីឃាតកម្មគិតទុកជាមុននេះ កើតឡើងនៅថ្ងៃទី 27 ខែឧសភា ឆ្នាំ2022 នៅចំណុចស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ន្ទុក ខេត្តកំពង់ធំ។

តាមសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យ ឈ្មោះ បួន យ៉ិក ភេទប្រុស. អាយុ 26 ឆ្នាំនៅភូមិផ្លុង ឃុំទីពោ ស្រុកសន្អុក ខេត្តកំពង់ធំ ទើបចេញពីពន្ធនាគារបាន៣ថ្ងៃ ជាប់ពីបទរំលោភសេពសន្ទវៈ។ ដោយគំខឹងនឹងម្តាយក្មេងស្រីរងគ្រោះផង ជនសង្ស័យបានបបួលក្មេងស្រីឲ្យជិះម៉ូតូជាមួយ ហើយបានយកអាវរិតកសម្លាប់ ច្រកចូលក្នុងការ៉ុងពណ៌ ស ចង់មាត់ការ៉ុងហើយបោះចូលក្នុងទឹកស្ទឹង ចម្ងាយពីស្ពានប្រហែល 100ម៉ែត បន្ទាប់មកក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុ វិលត្រឡប់ទៅផ្ទះវិញ ។

ចំណែកក្រុមគ្រួសារក្មេងរងគ្រោះ ក្រោយពីបាត់ក្មេងស្រីអស់មួយថ្ងៃទៅហើយមិនឃើញចូលផ្ទះ ឆោឡោដើរស្វែងរក តែត្រូវបានពលរដ្ឋក្នុងភូមិគេបានឃើញជនសង្ស័យឌុបក្មេងរងគ្រោះចេញពីក្នុងភូមិ ទើបការការសង្ស័យ ប្តឹងទៅសមត្ថកិច្ច លុះដល់រសៀលថ្ងៃទី28 ខែឧសភាឆ្នាំ 2022 សមត្ថកិច្ចបានស្រាវជ្រាវភ្លាមៗហើយក៏បាននាំខ្លួន ជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសួរនាំ ។

ក្រោយពីធ្វើការសួរនាំ ជនសង្ស័យឈ្មោះបួន យ៉ិក បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់ជនរងគ្រោះឈ្មោះ សារីន សុភត្រា យកទៅរិត ក បណ្តាលឲ្យស្លាប់ រួចច្រកក្នុង ការ៉ុងពណ៌ស ហើយបោះចូលក្នុងទឹកស្ទឹង ពិតប្រាកដមែន ។ ដោយសារខ្លួនខឹងនឹងម្តាយជនរងគ្រោះ ដើរនិយាយថា ជាពូជដើររំលោភគេ។ ទើបនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២២ បានសមត្ថកិច្ចរកសាកសពឃេីញ។

ក្មេងស្រីរងគ្រោះមានឈ្មោះ សារីន ភ័ត្រា ភេទស្រីអាយុ១៤ឆ្នាំ ហើយក៏ជាក្មេងពិការភ្នែកម្ខាងនិងពិការជើងម្ខាងផងដែរ រស់នៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ផ្ទះក្បែរខាងគ្នាជាមួយជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងដើម្បី ចាត់ការតាមផ្លូវច្បាប់៕

Share.