ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌទួលគោកនៅព្រឹកថ្ងៃទី៣០ខែឧសភា ឆ្នាំ ២០២២បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលបានសម្លាប់ប្រពន្ធដោយកាត់ក្បាល ព្រោះតែភ្លើងប្រចណ្ឌ ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរ។

ការឈានទៅបញ្ជូនខ្លួនជនសង្ស័យរូបនេះធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាល នៃ ស្នងការនគរបាលរាជធានីភ្នំពេញ សហការ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង ស្នងការនគរបាល ខេត្តតាកែវ ស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យបានកាលពីវេលាម៉ោងប្រមាណ២និង៤៥នាទី រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុង ខណ្ឌព្រែកព្នៅ បន្ទាប់ពីអាករកាត់ក្បាលប្រពន្ធសម្លាប់ កាលពីវេលាម៉ោងប្រមាណ៩ និង ១០នាទី យប់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុច  ក្នុងបន្ទប់ ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវ លេខ៥៣០ ស្ថិត ក្នុងភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ភួង រដ្ឋា ភេទប្រុសអាយុ ២៧ ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ ខាងលើ មានស្រុកកំណើត ភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។ ចំណែកស្ត្រីជាប្រពន្ធវិញមានឈ្មោះ លី ស្រីនុច ភេទស្រីអាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិក ផ្នែក អនាម័យ នៅ SUNWAY TOUK KORK CITY និង មានស្រុក កំណើតនៅ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា ករណី ឃាតកម្មខាងលើ  គឺផ្តើមចេញពីទំនាស់ រឿង ប្រចណ្ឌ៕

អត្ថបទ៖ចតុមុខ

Share.