កំពង់ស្ពឺ ៖ រថយន្តLAND CRUISER មួយគ្រឿងបើកល្បឿនលឿន បែកកង់រេទាញចង្កូតធ្លាក់ចូលត្រពាំងទឹក សំណាងល្អអ្នកបើកបរវាយកញ្ចក់ចេញមកក្រៅរួច កាលពីវេលាម៉ោង១១និង៥៥នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវលេខ៤១ ចំណុចភូមិស្នំក្រពើ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកLAND CRUISER ពណ៌ខ្មៅ ពុំមានពាក់ស្លាកលេខ បើកបរដោយបុរសម្នាក់ ល្បឿនលឿនពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុបែកកង់ម្ខាង រេទាញចង្កូតទៅស្តាំ ជ្រុលធ្លាក់ចូលក្នុងត្រពាំងទឹក លិចមួយកំណាត់រថយន្ត អ្នកបើកបរវាយកញ្ចក់ចេញមកក្រៅរួច ទើបមិនមានគ្រោះថ្នាក់ដល់ជីវិត ។

ក្រោយកើតហេតុ បងប្អូនប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចជួយ ប្រើប្រាស់កៅឡាក់ទាក់កាបទាញរថយន្តអូសឡើង គោក រួចម្ចាស់ហៅរថយន្តស្ទូចទៅលើកដឹកយកទៅជួសជុលដោយខ្លួនឯង ដោយសារគ្រោះថ្នាក់ចរាចរណ៍នេះពុំបះពាល់ដល់អ្នកដទៃ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.