ហាក់ប្លែកពីយុវជនដទៃដែលនៅថ្ងៃទទួលសញ្ញាបត្រពេលបញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាយោធាអាមេរិករបស់យុវជនខ្មែរម្នាក់កាលពីពេលថ្មីៗនេះ។

យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកយាយវ័យចំណាស់មួយរូប បាននាំយកខ្សែគោ និងក្រមាពីស្រុកខ្មែររហូតដល់អាមេរិក ដើម្បីជារង្វាន់ជូនចៅប្រុសក្នុងថ្ងៃបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក។ ខ្សែគោ និងក្រមានេះ គឺជាមរតកអនុស្សាវរីយ៍របស់យុវជន ពេជ្រ មូន បានប្រើប្រាស់ជាប់ជាប្រចាំពេលគេនៅកុមារភាពលើដីជនបទក្នុងខេត្តកំពង់ឆ្នាំង។

យុវជន ពេជ្រ មូន បានបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក បន្ទាប់ពីបានប្រឹងប្រែងស្វាធ្យាយសិក្សាអស់រយៈពេល៤ឆ្នាំ។

ពិធីប្រគល់សញ្ញាបត្របានធ្វើឡើងយ៉ាងមហោឡារិកកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះ ក្រោមអធិបតីភាពរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក។

លោកពេជ្រ មូន បានរៀបរាប់តាមរយៈគណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា៖១០ ឆ្នាំហើយដែលលោក យាយរក្សាទុកក្រម៉ា និងខ្សែគោដែលខ្ញុំប្រើ ហើយរងចាំខ្ញុំត្រលប់ទៅស្រុកវិញ។ ខ្ញុំតែងប្រើវាសម្រាប់ជាថ្នក់ដាក់ បាយ ទឹក និងសៀវភៅនៅពេលទៅឃ្វាលគោពេលរស់នៅឯស្រុកកំណើត។ ភាគច្រើន នៅក្នុងថ្នក់បាយមានតែ បាយនិងអំបិល ដែលលោកយាយខ្ចប់អោយប៉ុណ្ណោះ។ពេលនេះលោកយាយ បានយកខ្សែគោ និងក្រមាចាស់ នេះធ្វើជាកាដូសម្រាប់ថ្ងៃបញ្ចប់ការសិក្សារបស់ខ្ញុំពីបណ្ឌិតសភាយោធាអាមេរិក។

Share.