អ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើល និងចម្លែកចិត្តមិនស្ទើនោះទេ ក្រោយឃើញរូបភាពបណ្ដើរកូនប្រុសរបស់អ្នកនាង ព្រីម លីហ្សា ត្រូវបានសាមីខ្លួនយកមកចែករំលែកនៅលើបណ្ដាញសង្គម ខណៈមិនធ្លាប់លេចឮដំណឹងរៀបការរបស់អ្នកនាងទាល់តែសោះកន្លងមកនេះ។

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នេះ រាជិនីហ្វេសសិន និយមប្រើរបស់ប្រេនៗ ព្រីម លីហ្សា បានបង្ហោះរូបថតមួយសន្លឹកជាមួយនឹងកូនប្រុសរបស់ខ្លួន ប៉ុន្តែរូបថតនោះគ្រាន់តែជារូបភាពពីក្រោយខ្នងប៉ុណ្ណោះ មិនបានបង្ហញឱ្យឃើញមុខមាត់របស់កុមារារូបនោះឡើយ។
ព្រីម លីហ្សា បានសរសេរភ្ជាប់ជាមួយនឹងរូបថតនោះថា ៖ «នេះហើយគឺជាអ្នកដែលធ្វើឱ្យខ្ញុំមានកម្លាំងចិត្តក្នុងការតស៊ូ នៅក្នុងជីវិតដើម្បីដើរមកដល់សព្វថ្ងៃនេះ My Baby I love u
single mom ។

រឿងនេះពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង ដោយសារតែកន្លងៗមកស្រីស្រស់ ព្រីម លីហ្សា មិនដែលបានបង្ហាញស្វាមីឱ្យគេបានឃើញ ឬស្គាល់នោះឡើយ ប៉ុន្តែស្រាប់តែបង្ហាញកូនប្រុសដែលមើលទៅទំនងជាមានវ័យប្រហែលជា៨ ឬ៩ឆ្នាំ។
ប៉ុន្តែបើសង្កេតតាមការរៀបរាប់របស់អ្នកនាងថាជា Single mom ដូច្នេះអាចសន្មតបានថាបច្ចុប្បន្ននេះអ្នកនាងកំពុងតែជាអ្នកម្ដាយចិញ្ចឹមកូនតែម្នាក់ឯងគត់ មិនមានស្វាមីនោះឡើយ៕

