ភ្នំពេញ ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនជាតិចិនម្នាក់ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទ ប្រកាន់ពីបទ បង្ខាំងមនុស្សខុសច្បាប់ និង ជំរិតទារប្រាក់ចំនួន ៥៦៥ ០០០ ដុល្លារអាមេរិក ។

ជនជាប់ចោទឈ្មោះ WANG ZHANG FU ភេទប្រុស អាយុ ៤១ ជនជាតិចិន មុខរបរ រកស៊ី ស្នាក់នៅខុនដូមួយកន្លែងក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ និងបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធបទឧក្រឹដ្ឋ បង្ខាំងមនុស្ស និងជំរិតទារប្រាក់ ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីវេលាម៉ោង៤ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ មានករណីឧក្រិដ្ឋជន ១ក្រុមសុទ្ធតែជនជាតិចិន ជិះរថយន្ត១គ្រឿងឡិចស៊ីស ពណ៌ផ្សែងបារី បានធ្វើសកម្ម ភាពចាប់ជនរងគ្រោះម្នាក់ជាជនជាតិចិនដូច គ្នារុញចូលរថយន្ត ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ។ ឧក្រិដ្ឋជនបានចាប់ជនរងគ្រោះយកទៅ រហូតដល់វេលាម៉ោង១ និង២០ នាទីយប់ឈានចូលថ្ងៃទី៣ ឧសភា ឆ្នាំ២០២២ ទើដោះលែងជនរងគ្រោះមកវិញជាថ្នូនិងទឹកប្រាក់ ៥៦ ៥ ០០០ ដុល្លារអាមេរិក ។បន្ទាប់ពីមានការដោះលែង ជនរងគ្រោះបានសហការជាមួយសមត្តកិច្ច ដាក់ពាក្យបណ្តឹងប្តឹងចំពោះជន ល្មើស៤ នាក់ ដែលពាក់ពន្ធក្នុងអំពើចាប់បង្ខាំងជំរិតទារប្រាក់នោះ ។

សូមបញ្ជាក់ដែរថា បន្ទាប់ពីហេតុការនោះបានកើតឡើងកម្លាំងសមត្តកិច្ចនគរបាលមូលដ្ឋាន និង នគរបាលជំនាញព្រហ្ម ទណ្ឌរាជធានីភ្នំពេញបានចុះទៅដល់ និង បានធ្វើកំណត់ហេតុដោយកំណត់មុខសញ្ញាក្រុមជនឧក្រិដ្ឋ ។ ដោយអនុវត្តតាមការចង្អុលបង្ហាញពីលោកឧត្តមសេនីឯក ស ថេត អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ កម្លាំងសមត្តកិច្ចជំនាញដឹកនាំដោយលោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបើកការស៊ើបអង្កេត និង ស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្តិភាពនៅលើដងផ្លូវសាធារណៈ និង យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ទើបឈានទៅដល់ការចាប់ខ្លួនជនសង្ស័យម្នាក់បាននិង បន្តស្រាវជ្រាវតាមរកចាប់ខ្លួនបក្ខទៀតថែមទៀត ៕

អត្ថបទ៖ចុតមុខ

Share.