ភ្នំពេញ៖ យុវជនម្នាក់បើកម៉ូតូសណ្តោងរ៉ឺម៉កជាប់ខ្សែរហ្គែ៊រ ហោះជ្រុលបុករុឺម៉កដឹកគ្រែលក់ពីក្រោយពេញហឹងបណ្ដាលអោយរងរបួសបាក់ជើង ត្រូវបានរថយន្តឯកជនដឹកយកទៅជួយសង្រ្គោះភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ តុលា អាយុ២០ឆ្នាំជាងមុខរបរសិស្ស សព្វស្នាក់នៅម្ដុំស្ទឹងមានជ័យ។ នៅមុនពេលកើតហេតុគេឃើញម៉ូតូសណ្ដោងរ៉ឺម៉កដឹកគ្រែមួយគ្រឿងបើកបរតាមបណ្ដោ យផ្លូវវេងស្រេងក្នុងទិសដៅពីលិចមកកើត ខណ:មកដល់ចំណុចកើតហេតុ ស្របពេលមានម៉ូតូសណ្ដោង រុឺម៉កមួយគ្រឿងទៀត ជិះដោយយុវជនម្នាក់មកពីក្រោយស្រាប់ តែជាប់ខ្សែរហ្គែ៊រហោះទៅបុករុឺម៉កដឹកគ្រែពីក្រោយបណ្ដាលអោយរបួសបាក់ជើងត្រូវរថយន្តពេទ្យឯកជនដឹកទៅជួយសង្គ្រោះភ្លាមៗ។ ចំណែករុឺម៉កដឹកគ្រែមិនឈប់នៅកន្លែងនោះទេបើកចេញពីទីតាំងកន្លែងកើតហេតុ ចុះតាមផ្លូវចូលប៉ុស្តិ៍នគរបាលចោមចៅទី២ឈប់រុឺម៉កដឹកគ្រែនៅអែបរបងរួចគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការបាញ់ថ្នាំយករុឺម៉កដាក់អែបខាង និងសហការជាមួយជំនាញខណ្ឌចុះវាស់វែងយករុឺម៉កទាំង២គ្រឿងទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.