សារព័ត៌មានត្រយងបានទទួលព័ត៌មានបឋមមកថា តារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមួយកន្លែង។ យ៉ាងណាមិញ ប្រភពនៅមិនទាន់បញ្ជាក់នៅឡើយទេថា លោកមានជំងឺអ្វី?

ប្រភពពីហ្វេសប៊ុក Kun Chivon បានរៀបរាប់ទាំងស្រុងថា ៖ «សូមទេវតាវត្ថុស័ក្តសិទ្ធិជួយអោយលោកឪពុកខ្ញុំឆាប់ជាសះស្បើយពីជំងឺ និងរឹងមាំឡើងវិញ គាត់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ 🥺 ប្រឡូកក្នុងវិស័យសិល្បះភាពយន្តតាំងពីឆ្នាំ១៩៨៦ គាត់ឈ្មោះ គន្ធ តារាវណ្ណ »។

សូមជម្រាបថា លោក ​គន្ធ តារា​វណ្ណ ជាតារាសម្ដែងជើងចាស់មួយរូប ជំនាន់លោក​គង់ សុ​ភី លោក​ចៅ ចាន់​ណា​រី លោក​យស បូ​វណ្ណៈ អ្នក​នាង​អម្ពរ ទេវី អ្នកនាង​ចាន់ តារា​ទី លោក​ខៃ ប្រ​សិ​ដ្ឋ អ្នក​នាង សុខ ស្រី​មុំ និង​អ្នក​នាង​ពិសិដ្ឋ ពិ​លិ​កា ជាដើម ។ លោកបានចាប់ផ្ដើម​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​សំដែងតាំងពី​ឆ្នាំ​១៩៨៦ នៅវ័យ ៥៣ឆ្នាំ។ លោក​ធ្លាប់​ចូលរួមសំដែង​ក្នុង​ខ្សែភាពយន្ដ​រឿង​សម័យ និង បុរាណ​ប្រហែលជា​១៧០​រឿង ។ ក្រោយមកលោកក៏បានផ្អា្កកពីការងារសិល្បៈខ្លះ ហើយមកបម្រើការងារក្នុងជួរមន្ត្រីរាជការ ជា​មន្ដ្រី​យោធា​ថ្នាក់​ឧត្ដមសេនីយ៍ទោ ​ផ្កាយពីរ​។

រហូតមកទល់សព្វថ្ងៃនេះ ​លោក ​គន្ធ តារា​វណ្ណ គេ​ឃើញ​ការ​សម្ដែង​របស់​លោកតា​មរយៈ​ខ្សែ​វី​ដេ​អូ​​ភាគ និង​រឿង​ខ្លី​បែប​អប់រំ់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​​ម្ដងម្កាល៕

Share.