មុននេះបន្តិច សារព័ត៌មានត្រយងទទួលដំណឹងមកថា តារាកំប្លែង ពែកមី បានប្រកាសនៅលើហ្វេសប៊ុករបស់លោកដែលមានឈ្មោះ ចែម ចាន់រ៉ា ថា លោកនឹងលាឈប់ពីទូរទស្សន៍ CTN ព្រោះហេតុផលមិនពេញចិត្តចំពោះការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី ។

ពែកមី បានសរសេរសារទាំងស្រុងថា ៖ «🙏ខ្ញុំប្រហែលជាត្រូវឈប់ពីសុីធីអិនហេីយបង​ប្អូន​ ✋ បេីមិនក្រុមហ៊ុនដកចេញ​ ក៏ឈប់ខ្លួនឯងដែ​ ដោយសារខ្ញុំមិនពេញចិត្តការដឹកនាំរបស់អ្នកគ្រប់គ្រងថ្មី​ 😢ខ្ញុំមិនចង់ចាកចេញពីសុីធីអិនដែលជាផ្ទះ​ ជាកន្លែងផ្តល់កំណេីតសិល្បះអោយខ្ញុំទេ​ តែខ្ញុំសុខចិត្តចេញមុខតវ៉ាខ្លះ​ នៅរឿងដែលរិតត្បិតតឹងតែង​ពេក​ ធ្វេីអោយបុគ្គលិកមានសម្ពាធ សង្ឃឹមថាកាឈប់របស់ខ្ញុំ​ នឹង​ អ្នកកំប្លែងផ្សេងទៀត​ អាចធ្វេីអោយអ្នកគ្រប់គ្រងថ្មី​គាត់មានកាបន្ធូបន្ថយ​ នៅច្បាប់ថ្មីដែលតឹងតែងរបស់គាត់ខ្លះ​ ដេីម្បីបុគ្គលិកដែលនៅ​គាត់បានសុខសប្បាយមិនសូវមានសម្ពាធ​ សូមអរគុណ​ 🙏»។

សារព័ត៌មានត្រយងកំពុងទាក់ទងសុំការសម្ភាសន៍បំភ្លឺបន្ថែមពីលោក ពែកមី ដើម្បីជម្រាបជូនមហាជនអ្នកគាំទ្រ៕

Share.