កំពង់ស្ពឺ ៖ ផ្ទះសម្បែង រោង របស់បងប្អូនប្រជាពលរដ្ឋ ចំនួន២៩ខ្នង ទទួលរងបាក់ ស្រុត របើកដំបូល ដោយ សារជួបគ្រោះធម្មជាតិ ភ្លៀង ខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងឃុំចំនួន៥ នៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

តាមអាជ្ញាធរស្រុកបានឲ្យដឹងថា នៅវេលាល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅក្នុងស្រុកគងពិសី មានគ្រោះធម្មជាតិ ភ្លៀង ខ្យល់កន្ត្រាក់ បក់បោក ធ្វើឲ្យផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ រងប៉ះពាល់ចំនួន៥ឃុំ ផ្ទះនិងរោងចំនួន២៩ រងការខូចខាត បាក់បែក ស្រុត របើកដំបូល ។
ចំណែកឯនៅឃុំស្រង់ ស្រុកគងពិសី ភ្លៀងធ្លាក់បានធ្វើឱ្យ ទឹកជន់លិចផ្លូវក្នុងភូមិពង្រ ប្រហែល២០ម៉ែត្រ នៅក្នុង ឃុំស្នំក្រពើ នៃស្រុកគងពិសីដែល មានការ ដួលរលំយ៉ាកមុខផ្ទះ របើក របើកដំបូល និងរបើកក្បឿងចំនួន១៥ខ្នង រងការខូចខាតរថយន្ត ១គ្រឿង ។

ឯឃុំមហាឫស្សី រងការខូចខាតរបើកក្បឿងចំនួន៣ខ្នងផ្ទះ។ ឃុំស្តុក នៃស្រុកគងពិសីដដែល រលំផ្ទះទាំងចំនួន១ខ្នង ។ និងនៅភូមិត្រពាំងកកោះ ធ្វើឲ្យរបួសមនុស្សស្រី២នាក់ស្រាល រងការខូចខាតម៉ូតូ ០១គ្រឿង រលំសំយ៉ាបមុខផ្ទះ ជញ្ជាំង របើកដំបូល និងក្បឿងចំនួន ៥ខ្នងផ្ទះ បន្ថែមទៀត។ នៅឃុំអង្គពពេល ធ្វើឱ្យរលំរោង១ខ្នង និង រលំយ៉ាបមុខផ្ទះ ជញ្ជាំង របើកដំបូល និងក្បឿង ចំនួន០៤ខ្នង ៕
អត្ថបទ៖ តាតុង សែនជ័យ

