ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ខែឧសភា ឆ្នាំ ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំខ្លួនបុរសជាប្តីដែលបានសម្លាប់ ប្រពន្ធ របស់ខ្លួនដោយសាររឿងប្រចណ្ឌ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ  ឃាតកម្មដោយមានអំពើឃោរឃៅ  តាមមាត្រា  ២០៥  នៃក្រមព្រហ្មទណ្ឌ ។

កម្លាំងនគរបាល នៃ ស្នងការនគរបាលរាជធានីភ្នំពេញ សហការ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និង ស្នងការនគរបាល ខេត្តតាកែវ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោងប្រមាណ២និង៤៥នាទី រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ នៅតាមផ្លូវជាតិលេខ៥ ស្ថិតក្នុង ខណ្ឌព្រែកព្នៅ បន្ទាប់ពីអាកកាត់ក្បាលប្រពន្ធសម្លាប់ កាលពីវេលាម៉ោងប្រមាណ៩និង១០នាទី យប់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុច  ក្នុងបន្ទប់ ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ស្ថិត ក្នុងភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ភួង រ ដ្ឋា ភេទប្រុសអាយុ ២៧ ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ ខាងលើ មានស្រុកកំណើត ភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ លី ស្រីនុច ភេទស្រីអាយុ ២៣ឆ្នាំ មុខរបរ បុគ្គលិក ផ្នែក អនាម័យ នៅ SUNWAY TOUK KORK CITY និង មានស្រុក កំណើតនៅ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ដើមចមដែលនាំឲ្យមានករណីឃាតកម្មមួយនេះ ត្រូវបានសមត្ថកិច្ចអះអាងថា បណ្តាលមកពីរឿងប្រចណ្ឌ៕

អត្ថបទ៖ចតុមុខ

Share.