កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ សាលាតម្រង់ទិសខេត្តកំពង់ចាមបានរៀបចំកម្មវិធី Grassroots Football ទិវាបាល់ទាត់ថ្នាល ក្នុងគោលបំណងជម្រុញអោយកុមាលេងបាល់ទាត់ យល់ពីការហ្វឹកហាត់បែបអាជីព បង្កើតស្នាមញញឹម ទំនាក់ទំនង សហការ ដំណើរឆ្ពោះទៅជាកីឡាករអាជីព និងដើម្បីជ្រើសរើសកីឡាករបន្ថែមផងដែរ។

នេះគឺជាការឆ្លើយតបទៅនឹងសំណើរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីចុះថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២២ ដែលបានសុំកិច្ចសហការចូលរួមគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡា២៤រាជធានី-ខេត្ត ក្នុងការរៀបចំទិវាបាល់ទាត់ថ្នាល (AFC GRASSROOTS FOTBALL DAY) ឆ្នាំ២០២២។

សហព័ន្ធបាល់ទាត់កម្ពុជា សហការជាមួយនឹងសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) គ្រោងនឹងរៀបចំទិវាបាល់ទាត់ (AFC GRASSROOTS FOOTBALL DAY) ឆ្នាំ២០២២ នៅសាលាតម្រង់ទិសទូទាំង២៥រាជធានីខេត្ត ដើម្បី ផ្តល់បទពិសោធន៍ថ្មីៗទៅដល់កុមារា/កុមារី ក្នុងការស្វែងយល់ពីបាល់ទាត់ និងការចូលរួមដោយរីករាយ៕

Share.