ស្វាយរៀង ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូបបោលលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ កំពុងឈប់ចតស្ងៀមចិញ្ចើមផ្លូវ កាលពីយប់ថ្ងៃទី៣១ ខែឧសភាឆ្នាំ២០២២ ស្ថិតនៅលើផ្លូវ៣១៤ដេ ត្រង់ចំណុចភូមិត្រពាំងឆ្លូញ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម សេរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-0425 ពីត្បូងទៅជើង ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយរថយន្តកុងតឺន័រកំពុងឈប់ចតស្ងៀម ម៉ាកនីសាន់ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-5709 អូសសណ្តោងរុឺក ពាក់ស្លាកលេខ ភ្នំពេញ 4A-1176 របស់ក្រុមហ៊ុន តេង ឡាយ បណ្តាលឲ្យបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង ចំណែកអ្នកបើកបររថយន្ត ឃើញសភាពមិនស្រួលបានគេចខ្លួនបាត់ ។
ជនរងគ្រោះឈ្មោះ កុយ វ៉ាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រៃត្រុំ ឃុំញរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
អត្ថបទ៖តាតុង សែនជ័យ

