ភ្នំពេញ៖ ប្រទះឃើញសពបុរសម្នាក់អង្គុយស្លាប់ផ្កាប់មុខនៅចិញ្ចើមផ្លូវ ដីឡូត៍មួយកន្លែងកែងផ្លូវ ៦០ ម៉ែត្រ កាលវេលាម៉ោង៨ព្រឹក សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជាងម៉ូតូគាត់បានជិះម៉ូតូសណ្ដោងរុឺម៉កដឹកសម្ភារៈជួសជុលម៉ូតូ មកចតក្រោមដើមឈើដើម្បីជួសជុលម៉ូតូនៅចិញ្ចើមផ្លូវដូចសព្វដង ស្រាប់តែប្រទះឃើញសពបុរសម្នាក់អង្គុយស្លាប់ផ្កាប់មុខពាក់អាវយឺតពណ៌សដៃខ្លី អត់មានស្លៀកខោ ដោយភ័យស្លន់ស្លោរដឹកសម្ភារៈជួសជុលម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយប្រញាប់រាយការណ៍ជូនទៅដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកន្លែងកើតហេតុ។

ក្រោយមកកម្លាំងសមត្ថកិច្ច បានចុះមកទីតាំងកន្លែងកើតហេតុ រួចធ្វើការហ៊ុមព័ទ្ធខ្សែ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យបច្ច័យ ចុះមកធ្វើកោសល្យវិច័យសព ដើម្បីបញ្ជាក់ឱ្យបានដឹងច្បាស់ថាតើសពបុរសខាងលើស្លាប់ដោយសារមូលហេតុអ្វីឱ្យបានពិតប្រាកដ។

តាមសមត្ថកិច្ច ធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង (ដោយប្រើប្រាស់សារធាតុញៀន) រួចធ្វើកំណត់ហេតុដឹកសព្វយកទៅកម្កល់ទុកនៅវត្តចាក់អង្រែក្រោម ដម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.