ស្រីលង្កាជំរុញឲ្យកិសករបង្កើនការធ្វើស្រែឲ្យបានច្រើន ខណៈប្រទេសនេះកំពុងតែប្រឈមនឹងវិបត្តសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាង ៧០ឆ្នាំ។
លោក Mahinda Amaraweera រដ្ឋមន្រ្តីក្រសួងកសិកម្មរបស់ស្រីលង្កាបានធ្វើការអំពាវនាវបែបនេះ ខណៈដែលស្ថានភាពស្បៀងអាហាររបស់ប្រទេសនេះកាន់តែអាក្រក់ទៅៗ។

វាកើតឡើងនៅពេលដែលកង្វះខាតសម្ភារៈសំខាន់ៗ និងអាហារ យ៉ាងធ្ងន់ធ្ងរ ដែលជំរុញឲ្យតម្លៃមានការកើមឡើងដល់កម្រិតខ្ពស់ថ្មីមួយ។
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលបានតំឡើងពន្ធផងដែរ ដើម្បីជួយបង់ថ្លៃទិញទំនិញសំខាន់ៗ រួមទាំងប្រេងឥន្ទនៈ ថ្នាំពេទ្យ និង អាហារ។
ប្រទេសដែនកោះដែលមានប្រជាជនចំនួន ២២លាននាក់មួយនេះ អស់ទុនបម្រុងប្ដូរប្រាក់បរទេសហើយ ហើយក៏មិនអាចបង់ថ្លៃសម្រាប់ការនាំចូលសំខាន់ៗ ដោយសារតែជំងឺរាតត្បាត ការកើនឡើងតម្លៃថាមពល និង ការកាត់បន្ថយពន្ធប្រជាជន តំឡើងពន្ធទំនិញ។

លោក Amaraweera បានប្រាប់សន្និសីទសារព័ត៌មាននាថ្ងៃអង្គារ ថា វាច្បាស់ណាស់ថា ស្ថានភាពស្បៀងអាហារនឹងកាន់តែអាក្រក់ទៅៗ យើងស្នើសុំឲ្យកសិករទាំងអស់ចូលធ្វើស្រែចម្ការរបស់ខ្លួនវិញ ក្នុងរយៈពេល ៥ ទៅ ១០ថ្ងៃខាងមុខ។
ខណៈមន្រ្តីស្រីលង្កាកំពុងស្វែងរកមធ្យោបាយជំរុញផលិតកម្មស្បៀងអាហារ នាយករដ្ឋមន្រ្តីថ្មីស្រីលង្កា លោក Ranil Wickremesinghe បានព្រមានអំពីការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរនៅខែសីហា ខាងមុខនេះ ហើយប៉ាន់ស្មានថា ទឹកប្រាក់ ៦០០លានដុល្លារ នឹងត្រូវការជាចាំបាច់សម្រាប់ការនាំចូលជី ដែលប្រទេសនេះកំពុងមានតម្រូវការ៕

