នៅលើបណ្ដាញសង្គមហ្វេសប៊ុកនាពេលថ្មីនេះៗ ក្រៅពីការចាប់អារម្មណ៍ខ្លាំងចំពោះ យុវជន ពេជ្រ មូន ដែលបញ្ចប់ការសិក្សាពីបណ្ឌិតសភាយោធាអាមេរិក មានយុវតីមួយរូបទៀតដែលមានឈ្មោះថា សុវណ្ណី ថាច់ ដែលនាងជាកូនកាត់ខ្មែរក្រោម-អាមេរិក។

នៅក្នុងថ្ងៃទទួលសញ្ញាប័ត្រនៅលើទឹកដីអាមេរិក នាងប្រឹងប្រែងលើកស្ទួយអក្សរខ្មែរ និងអត្តសញ្ញាណខ្មែរឱ្យប្រជាជនអាមេរិកបានឃើញពីវប្បធម៌ខ្មែរ។ សុវណ្ណី ថាច់ បានសរសេរអក្សរខ្មែរដែលមានពាក្យថា «នារីខ្មែរក្រោម» អមដោយរូបភាពរាហ៊ូចាប់ច័ន្ទ ។ បើទោះបីជារស់នៅលើទឹកដីនៃសហរដ្ឋអាមេរិក តែនារីកូនកាត់រូបនេះ នៅតែស្រឡាញ់ពីវប្បធម៌ខ្មែរ ហើយប្រឹងប្រែងថែរក្សាអ្វីដែលខ្មែរមាន។

យុវតី សុវណ្ណី ថាច់ បានរៀបរាប់នៅលើហ្វេសប៊ុករបស់ខ្លួនថា បានទទួលបរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែករដ្ឋបាលធុរកិច្ច និងបរិញ្ញាបត្រសិល្បៈផ្នែកសេដ្ឋកិច្ចពី WVC និងបរិញ្ញាបត្រវិទ្យាសាស្ត្រគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគណនេយ្យនៅ USFCA ។ នាងថា ក្នុងនាមនាងជាកូនកាត់ខ្មែរក្រោម-អាមេរិកជំនាន់ទីមួយ ដែលទទួលបានការគាំទ្រពីសកលវិទ្យាល័យក្នុងការបង្កើតមជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​ភាសា​ខ្មែរ ដែលមានកម្មវិធី​ភាសា និង​វប្បធម៌​ខ្មែរ​។ ហើយនាងមានគម្រោង នឹងមកប្រទេសកម្ពុជាជាមួយមិត្តភ័ក្តនាងរយៈពេល ២ខែ៕

Share.