ថ្មីៗនេះ តារាចម្រៀង និងជាគណៈកម្មការ Cambodian Idol រដូវកាលទី ៤នេះ គឺលោក ឆន សុវណ្ណរាជ កំពុងរងការវាយប្រហារប្រតិកម្មពីអ្នកលេងបណ្ដាញសង្គម ក្រោយមានការផ្សព្វផ្សាយ និងវែកញែកថា ហួសចិត្ត​បេក្ខជនមុខមិនសូវស្អាតត្រូវលោក ឆន សុវណ្ណរាជ មិនឱ្យជាប់ បើទោះបីជាសំឡេងល្អ តែមានលក្ខណៈស្រដៀងនឹងលោកខ្លះៗ។

ភ្ជាប់គ្នាជាមួយរឿងខាងលើនេះ គេស្រាប់តែឃើញសាររបស់លោក ឆន សុវណ្ណរាជ បង្ហោះឡើងនៅលើបណ្ដាញសង្គមរៀបរាប់ទាំងស្រុងថា ៖ «ម្សិលមិញរវល់ខ្លាំងណាស់អ្នកអើយ តែឆ្លៀតមកlive កើបលុយជាមួយមេស្រីខ្ញុំ បានតែ៦ម៉ោងក៏រត់ចោលគាត់ដោយសារតែ ធុរេន🤣 រឿងរ៉ាវព្យុះភ្លៀងសត្វសាហាវយ៉ាងណាក៏ពូរាជមិនចុះចាញ់តែមកចេញនឹងក្លិនធុរេននឹងតែម្តងស្បថ🤣 យកពេលវេលាដ៏មានតំលៃរបស់អ្នកមកគិតចេញជាលុយ កុំយកពេលវេលារបស់អ្នកទៅគិតចេញជាសំរាម ព្រោះខួរក្បាលយើងមិនមែនធុងសំរាមនោះទេ happy and smile 😊 ស្រលាញ់អ្នកទាំងអស់គ្នា love you 🥰 »។ យ៉ាងណាមិញ លោកមិនបានដាក់បន្ទុកចំពោះបុគ្គលណាឱ្យចំនោះទេ ប៉ុន្ដែគេសង្ស័យថា ជាការបោះសម្ដីដាក់អ្នករិះគន់។

បន្ទាប់ពីការបង្ហោះសារនេះហើយ គេមើលឃើញថា មានមតិអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ ហាក់មិនពេញចិត្ត ដូចបង្ហាញក្នុងរូបភាពខាងក្រោម។

ក្នុងរឿងនោះ​គេឃើញនៅមានការលើកឡើងថា រូបភាពរបស់លោក ឆន សុវណ្ណរាជ នៅក្នុងវីដេអូដែលល្បីផ្អើលពេញបណ្ដាញសង្គមនោះ គឺជាវីដេអូកាត់តមិនពិត ដោយសំអាងថា វីដេអូដើមផ្លូវការរបស់កម្មវិធីតែម្ដងគឺ លោក ឆន សុវណ្ណរាជ ពាក់អាវខុសដាច់ស្រឡះពីគ្នាតែម្ដង។ ការបំផុសបំផុតមិនត្រឹមត្រូវនេះអាចនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោក ឆន សុវណ្ណរាជ ផងដែរ។

សារព័ត៌មានត្រយងនឹងសុំការបំភ្លឺបន្ថែមពីករណីខាងលើនេះពីលោក ឆន សុវណ្ណរាជ។ តើហ្វេនដាក់ពិន្ទុរចំពោះរឿងនេះបែបណា?

Share.