
ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៣ ខែថុនានេះ កិត្តិឧទ្ទេសបណ្ឌិត ព្រហ្ម ម៉ាញ បានបង្ហាញវត្តមានជាមួយសម្ដេចក្រឡាហោម ស ខេង ដោយបានបញ្ចេញនូវវោហារសព្ទជាកំណាព្យពោលលើកសរសើរពីគុណប្បការៈគណបក្សប្រជាជនកម្ពុជា។
ឈរទន្ទឹមគ្នានឹងសម្ដេចក្រឡាហោម វីរសិល្បកររូបនេះបានបញ្ចេញវោហារសព្ទថា«ខ្ញុំដឹងគុណគណបក្សប្រជាជនកម្ពុជាហួសនឹងបរិយាយ។ ផ្លាស់ពីអាក្រក់មកល្អ ផ្លាស់ពីបបរមកហូបបាយ ផ្លាស់ពីត្បូងចបមករីករាយ ផ្លាស់ពីស្គមកាយមកធំអាត់។ ផ្លាស់ពីស្លៀកខ្មៅមកគ្រប់ពណ៌ ផ្លាស់ពីដាច់ចំហរមកគត់មត់ ផ្លាស់ពីភូតភរមកទៀងទាត់ ផ្លាស់ពីគ្មានវត្តមកមានវិហារ។ ផ្លាស់ពីគ្មានសិទ្ធិមកមានសេរី ផ្លាស់ពីទុក្ខភ័យមកសុខជា ផ្លាស់ពីព្រាត់កូនមកជួបជុំគ្នា ផ្លាស់ពីវេទនាមកធូរស្បើយ ដូចសព្វថ្ងៃ»៕

