បេក្ខជន ទុំ រដ្ឋា បើទោះបីធ្លាក់ពីកម្មវិធីប្រឡងចម្រៀង Cambodian Idol ប៉ុន្ដែនៅតែជាប្រធានបទក្ដៅ ដែលកំពុងវែកញែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត។ មហាជនមើលឃើញថា បេក្ខជន ទុំ រដ្ឋា ពិតជាមានសមត្ថិភាព ដែលមិនអាស្រ័យលើរូបសម្រស់។ យ៉ាងណាមិញ មានគ្រូភ្លេងម្នាក់បានចេញមុខមកវីភាគអំពីសមត្ថិភាពរបស់ បេក្ខជន ទុំ រដ្ឋា នោះគឺលោក សន ពិសិដ្ឋ។
លោក សន ពិសិដ្ឋ ដែលជាគ្រូភ្លេង និងជាតារាចម្រៀង ជាតារាសម្ដែង ដែលមានបទពិសោធន៍រាប់ឆ្នាំក្នុងពិភពសិល្បៈ លោកបានលើកឡើង ៨ ចំណុចមកវិភាគឱ្យមហាជនបានដឹងថា ដោយលោករៀបរាប់ថា ៖ «ប្អូន ទុំ សុវត្ថិ ខ្ញុំបានមើលនិងស្ដាប់ការច្រៀងប្រឡងក្នុងកម្មវិធី Cambodian Idol ថ្មីៗនេះរបស់ប្អូនរួចរាល់ហើយ ទើបតែបានមើលក្រោយគេ! ប្អូនមានចំណុចខ្សោយ និង ប្អូនក៏មានចំណុចខ្លាំង!»។
ខាងក្រោមនេះ ជា ៨ ចំណុចដែលលោក សន ពិសិដ្ឋ បានវិភាគពីសមត្ថិភាពរបស់ បេក្ខជន ទុំ រដ្ឋា ទាំងស្រុង៖
ទី១). គណៈកម្មការទាំង ៤ រូប លោក ណុប បាយ៉ារិទ្ធ អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុខ សីឡាលីន និង លោក ឆន សុវណ្ណារាជ បានលើកឡើងអំពីចំណុចវិជ្ជមាន និង អវិជ្ជមាន អំពីទេពកោសលពូកែ និងខ្វះខាតក្នុងការច្រៀងរបស់ប្អូន សុទ្ធសឹងតែត្រូវទាំងអស់! គាត់ទាំង ៤ រូប មានមូលហេតុ និងផលល្អ ជាក់ប្រាកដ ច្បាស់លាស់របស់គាត់រៀងៗខ្លួនឈរក្នុងការសម្រេចចិត្តកាត់សេចក្ដីជាប់ ឬធ្លាក់!។
ទី២). ប្អូនមាន (ដុង) ទេពកោសល ឧបនិស្ស័យ ទឹកដមសម្លេងពីកំណើតល្អ និងចេះរបៀបបែបផែននៃការច្រៀងអឺនអង (អឿនឈឿន!) បានល្អ!។
ទី៣). និយាយអំពីបច្ចេកទេសសម្លេង និង ការច្រៀងរបស់ប្អូនវិញម្ដង: សម្លេងប្អូនប្រើចេញពីដើមទ្រូង ទៅបំពង់ក ដល់គល់ថ្គាម ចូលក្រអូមមាត់ និង ចុងច្រមុះបន្តិច។ ប្អូនច្រៀងប្រកាន់តុងក្នុងបទភ្លេងបានល្អខ្លាំង ភ្លាវតិចតួចបំផុត ចង្ចាក់ក៏ល្អ ចេះប្រើសម្លេងខ្មោចពេលស្រែកឡើងខ្ពស់ចេះទប់សម្លេងទោះជាស្ទើបន្តិចក៏ដោយ ដោយសារអស់កម្លាំងខ្ញុំយល់! ចេះថ្នម ចេះខ្លាំង ខ្យល់ដង្ហើមវែងល្មមគួរសម មិនទាន់ចេះប្រើខ្យល់ដង្ហើមនិងមិនទាន់ចេះទប់ខ្យក់ដង្ហើម រលកសម្លេងមានរលកចង្វាក់រណ្ដំល្អ គ្រាន់តែការតែមិនទាន់ចេះនិងយល់របៀបនៃការប្រើរលកក្នុងការប្រើសម្លេងនៅឡើយ រីឯសម្លេងកណ្ដាលរបស់ប្អូនធ្ងន់ល្អ និងមានកម្លាំងមាំធំ រួមទាំងពេលស្រែកឡើងដែរ ទាស់ត្រង់មួយចំណុច ដោយសារតែសម្លេងចុងច្រមុះ លាយនិងក្រអូមមាត់ និងគល់ថ្គាមនេះហើយដែលធ្វើឱ្យសម្លេងប្អូនស្រដៀងទៅនិងសម្លេង គណៈកម្មការ ឆន សុវណ្ណារាជ ច្រើនគួរសម! ហើយការច្រៀងស្រែកទៅតុងខាងលើៗរបស់ប្អូននៅស្ទើខ្ពស់មិនដល់តុង បើទោះជាអស់កម្លាំងយ៉ាងណាក៏ដោយ..ប៉ុន្តែ…! ពេលដែលប្អូនច្រៀងចុះមកសម្លេងខាងក្រោមវិញប្អូនប្រើសម្លេងដើមទ្រូងទាំងស្រុងនោះ គឺក្រោមខ្លាំងហើយបានធ្ងន់ល្អខ្លាំងណាស់ និងមានទឹកដមក្រអួនល្អ និងល្អជាងសម្លេងតារាចម្រៀងអាជីពក្នុងវិស័យសិល្បៈតន្រ្តីចម្រៀងខ្លះផងក៏មិនមាន និងមិនអាចធ្ងន់មានទម្ងន់ និងមានទឹកដមល្អដូចជាសម្លេងប្អូននោះឡើយ! ហើយសម្លេងដើមទ្រូងខាងក្រោមរបស់ប្អូនគឺមិនច្រឡំជាមួយអ្នកណា ឬតារាចម្រៀងរាមច្បងណានោះឡើយ! គឺ Unique!
ទី៤). សម្រាប់ខ្ញុំ គឺខ្ញុំផ្ទាល់ឱ្យប្អូនជាប់ទៅប្រឡងដំណាក់កាលបន្ទាប់ទៀត ដូចជាគណៈកម្ម លោក ណុប បាយ៉ារិទ្ធ និង គណៈកម្មការ សុខ សីឡាលីន ដូច្នោះដែរ! គណៈកម្មការទាំង ២ រូបទៀតគាត់មិនឱ្យប្អូនជាប់គឺគាត់មាន ហេតុ និង ផល វិជ្ជាជីវៈ បទពិសោធន៍ និងការវាស់វែង ថ្លឹងថ្លែង ច្បាស់លាស់របស់គាត់ក្នុងការសម្រេចចិត្តមិនឱ្យប្អូនជាប់ឈរក្នុងភាពត្រឹមត្រូវរបស់គាត់! ប៉ុន្តែបើទោះជាប្អូនមិនជាប់ក៏ដោយ កុំអស់សង្ឃឹម ត្រូវតែរឹងមាំ ឈប់យំ! បន្តដំណើរតទៅមុខទៀតរហូតទាល់តែទទួលបានជោជ័យគោលដៅសុបិន្ត ជាតារាចម្រៀងល្បីក្នុងវិស័យសិល្បៈតន្រ្តីចម្រៀងខ្មែរមួយរូបនេះ!
ទី៥). បងគាំទ្រប្អូន ហើយ និងផ្ដល់ឱកាសទទួលប្អូនជាកូនសិស្សរបស់បងផ្ទាល់ ខ្ញុំនឹងបង្វឹកបង្ហាត់បង្រៀនប្អូនដោយផ្ទាល់ដល់ផ្ទះនិង studio ខ្ញុំតែម្ដង អំពីរបៀប និងបច្ចេកទេសច្រៀងនិងកុងត្រូលសម្លេង ស្គាល់ណាតភ្លេងដឹងការកុងត្រូលតុងនិងចង្វាក់ និងសម្លេងបានច្បាស់ ចេះប្រើដង្ហើម ចេះទប់ខ្យលើដង្ហើម និង ដង្ហើមវែង និងច្រៀងចុះក្រោមកាន់តែធ្ងន់កាន់តែចុះក្រោមបានទៀត ប្រើសម្លេងខ្មោចកាន់តែខ្ពស់ក្រលួចក្រអួន ស្រែកកាន់តែបានខ្ពស់មានកម្លាំងនិងទឹកដម ប្រែក្លាយប្អូនឱ្យក្លាយជាតារាចម្រៀងអាជីព Professional និងចេះអក្សរភ្លេងណោតច្រៀងច្បាស់លាស់មិនលំៗ!
ទី៦). ដោយសារតែបងនៅក្រោមដំបូលក្រុមហ៊ុនក្រុមគ្រួសារ ហង្ស មាស ស្រាប់ ក្នុងនាមជា លោកគ្រូ អ្នកតែងនិពន្ធបទភ្លេងនិងទំនុកច្រៀង គណៈកម្មការកម្មវិធីប្រឡងចម្រៀង តារាចម្រៀង តារសម្ដែង និងជាគ្រូបង្វឹកបង្ហាត់បង្រៀនតារាចម្រៀង ប្រចាំក្រុមហ៊ុន ផលិតកម្ម ហង្ស មាស បងមានក្ដីចាប់អារម្មណ៍លើសមត្ថភាព និងទេពកោសលកំណើតប្អូនខ្លាំងណាស់ ខ្ញុំនឹងស្នើសុំលោកពូ អគ្គនាយក ក្រុមហ៊ុន ផលិតកម្ម ហង្ស មាស រួមទាំងបងៗថ្នាក់ដឹកនាំក្រុមហ៊ុន ដើម្បីអនុញ្ញាតផ្ដល់ឱ្យកាសឱ្យប្អូនបានមានឧកាសបញ្ចេញសមត្ថភាព ក្នុងបទចម្រៀងថ្មីដែលខ្ញុំនឹងតែងនិពន្ធទាំងបទភ្លេងថ្មី ទាំងទំនុកច្រៀងថ្មី និង បង្វឹកបង្ហាត់បង្រៀងប្អូនដោយផ្ទាល់ក្នុងការច្រៀងបទថ្មីរបស់ខ្ញុំតែងនិពន្ធ និងក្រុមហ៊ុន ហង្ស មាស ព្រមទាំងស្នើសុំ ក្រុមហ៊ុន នឹងផលិតជា MV ដល់ប្អូន អាចផ្ដល់ឱ្យកាសឱ្យប្អូនក្លាយជាតារាចម្រៀងប្រចាំ ផលិតកម្ម! ប្អូនមិនចាំបាច់ទៅផលិតកម្មណា ឬទៅណាទៅណីនោះទេ!
សង្ឍឹមថាលោកអគ្គនាយក និងបងៗ នឹងមានមេត្តាចូលរួមផ្ដល់ឱកាសឱ្យប្អូនផងដែរ!។ ដោយក្ដីគោរពស្រលាញ់ពីខ្ញុំបាទ! ខ្ញុំមើលឃើញ គ្រាប់ពេជ្រ Unique មិនទាន់ឆ្នៃ! ❤️🙏
ទី៧). ចរិតឫកពារបស់ប្អូនល្អសមសួន មើលទៅមានការចេះដឹងថ្លៃថ្នូ មានក្រមសីលធម៌ល្អ និងរូបសម្បត្តិប្អូនប៉ុណ្ណឹងសមរមហើយអាចជាតារាបាន។ *ចាំ មើលៗ..ថាតើប្អូនប្រឡងធ្លាក់មិនមានពាន នឹងអាចក្លាយជាតារាចម្រៀងល្បី មានប្រជាប្រិយភាព មានហ្វេនគាំទ្រ និងមានបទល្បីៗក្នុងដួងចិត្តមហាជនឬអត់!? ខ្ញុំធ្លាប់បានធ្វើនិងជួយជ្រោមជ្រែងបុគ្គលសាមញ្ញមិនដែលប្រឡងចម្រៀង មិនមានពាន មិនមានឈ្មោះក្នុងសង្គម ពីជីវិតក្រលំបាក រហូតទទួលបានជោគជ័យក្នុងវិថីសិល្បៈតន្រ្តីចម្រៀងក្លាយជាកំពូលតារាចម្រៀងខ្មែរមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមានប្រជាប្រិយភាពមានហ្វេនរាប់លាននាក់ រហូតក្លាយជាសហគ្រិនជោគជ័យក្នុងទាំងក្នុងវិស័យពាណិជ្ជកម្មផងដែរដល់សព្វថ្ងៃនេះរួចមកហើយ!។
ទី៨). នេះជាលេខទូរស័ព្ទខ្ញុំផ្ទាល់ ទាំង តេឡេហ្គ្រាម ដែរ ០១២ ៨៨៦៦៩៦ (012 886696) សូមទាក់ទងមកបងមក បងរង់ចាំទទួលប្អូនប្រុស!។ តស៊ូដើរទៅមុខបន្តទៀតប្អូន រឹងមាំ មុតស្រួត ហើយឈប់យំ! កូនប្រុសកុំយំឱ្យគេឃើញ!។ ជូនពរសំណាងល្អប្អូនប្រុស ទុំ សុវត្ថិ! Good luck! គ្រាប់ពេជ្រ Unique មិនទាន់មានអ្នកឆ្នៃ!៕



